ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីជូនដំណឹងអំពីព័ត៌មានលម្អិតនៃកុមារចំនួន៣នាក់ដែលស្លាប់ដោយសារជំងឺរលាកថ្លើមមិនដឹងមូលហេតុ
2022-05-06 15:04:35cri
Share with:

      ថ្ងៃទី៥ខែឧសភា លោកស្រីSiti Nadiaអ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានជូនដំណឹងនៅក្រុងហ្សាកាតាថា ករណីស្លាប់ដោយសារជំងឺរលាកថ្លើមមិនដឹងមូលហេតុគឺកុមារ៣នាក់ដែលមានអាយុ១១ឆ្នាំ ៨ឆ្នាំនិង២ឆ្នាំដោយឡែកពីគ្នា ក្នុងនោះ កុមារអាយុ១១ឆ្នាំនោះបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន២ដូស កុមារ៨ឆ្នាំនោះបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន១ដូស និងកុមារអាយុ២ឆ្នាំមិនបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩និងវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទAនោះទេ។

      នៅថ្ងៃទី៣ខែឧសភា ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្នុងរយៈពេលមិនដូចគ្នានៃពីរសប្តាហ៍មុនថ្ងៃទី៣០ខែមេសា ប្រទេសនេះបានរកឃើញមានកុមារ៣នាក់ស្លាប់ដោយសារជំងឺរលាកថ្លើមមិនដឹងមូលហេតុ ។បច្ចុប្បន្ននេះមិនទាន់រកឃើញករណីឆ្លងជំងឺរលាកថ្លើមស្រដៀងគ្នានោះឡើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស