ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិន ៖ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះអង្គការណាតូដែលបានបង្កជាការបដិបក្ខគ្នាជាក្រុមក្នុងក្របខ័ណ្ឌពិភពលោក
2022-05-06 16:40:17cri
Share with:

ថ្ងៃទី៥ខែឧសភា  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការប្រជុំអំពីបញ្ហាអ៊ុយក្រែន ។  លោកZhangJunតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវអោយសហគមន៍អន្តរជាតិបង្កើនកម្លាំងខិតខំប្រឹងប្រែង  ដើម្បីជំរុញការឈប់បាញ់គ្នា និងកាត់បន្ថយឥទ្ធិពលមនុស្សធម៌ដែលបណ្តាលមកពីការប៉ះទង្គិចដល់កម្រិតទាបបំផុត ហើយបានបញ្ជាក់ថា វិបត្តិអ៊ុយក្រែនបានទុកជាមេរៀនដ៏ជ្រាលជ្រៅ គួរអោយមានការគិតពិចារណាឡើងវិញដោយម៉តចត់។

  លោកZhangJuបានបញ្ជាក់ថា អង្គការណាតូបានពង្វាតធំទៅខាងកើតម្តងហើយម្តងទៀតក្រោយពីសង្គ្រាមត្រជាក់ វាមិនត្រឹមតែមិនបានអោយអឺរ៉ុបមានសន្តិសុខប៉ុណ្ណោះទេថែមទាំងក៏សាបព្រួសគ្រាប់ពូជនៃការប៉ះទង្គិចទៀតផង ។ អង្គការណាតូបានអះអាថថា ខ្លួនជាអង្គការក្នុងលក្ខណៈការពារ  តែបែរជាបង្ករសង្គ្រាមចំពោះប្រទេសមានអធិបតេយ្យតាមទំនើងចិត្ត បណ្តាលអោយមានមនុស្សស្លាប់ និងរងរបួសជាច្រើន ព្រមទាំងកើតមានគ្រោះមហន្តរាយមនុស្សធម៌ផងដែរ ។

  លោកZhangJuបានថ្លែងថា  នៅថ្ងៃទី៧ខែឧសភាឆ្នាំ១៩៩៩  អង្គការណាតូបានទម្លាក់គ្រាប់បែកលើស្ថានទូតចិនប្រចាំសហព័ន្ធយូហ្គោស្លាវី  បណ្តាលអោយអ្នកសារព័ត៌មានចិន៣នាក់ស្លាប់  បុគ្គលិកការទូតចិនជាង២០នាក់រងរបួស ។ ប្រជាជនចិនមិនអាចបំភ្លេចបាននូវអំពើហឹង្សាដ៏ព្រៃផ្សៃនេះទេ  ហើយក៏មិនអនុញ្ញាតអោយប្រវត្តិសាស្ត្របែបនេះកើតឡើងម្តងទៀតជាដាក់ខាតផងដែរ



អ្នកបកប្រែ:郭翔青
ប្លុកពិសេស