ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនការពារបរិស្ថានកូរ៉េខាងត្បូងនិងបញ្ញវន្តស៊ីលីអំពាវនាវឱ្យរារាំងផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន
2022-05-06 15:05:25cri
Share with:

      ប្រទេសជប៉ុនមិនអើពើនឹងការប្រឆាំងរបស់សហគមន៍អន្តរជាតិ បន្តជំរុញផែនការបង្ហូរទឹកសំណល់វិទ្យុសកម្មនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទៅក្នុងសមុទ្រ។ ពេលថ្មីៗកន្លងទៅនេះ ឥស្សរជនការពារបរិស្ថានកូរ៉េខាងត្បូងនិងបញ្ញវន្តឈីលីបានអំពាវនាវសហគមន៍អន្តរជាតិឱ្យរារាំងផែនការដែលគ្មានទំនួលខុសត្រូវរបស់រដ្ឋាភិបាលជប៉ុននេះ។

      ឥស្សរជននៃអង្គការការពារបរិស្ថានសង្គមស៊ីវិលកូរ៉េខាងត្បូងបានថ្លែងថា បើសិនជាបង្ហូរទឹកវិទ្យុសកម្មដែលបន្សុទ្ធរួចពីរោងចក្រនុយគ្លេអ៊ែរទៅក្នុងសមុទ្រ នោះ វាមិនត្រឹមតែនឹងគំរាមកំហែងដល់គុណភាពនិងសុវត្ថិភាពរបស់ជលផលប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពុលសមុទ្រថែមមួយកម្រិតទៀតផងដែរ ទឹកសំណល់នុយគ្លេអ៊ែរនឹងរីករាលដាលនៅមហាសមុទ្រប៉ាស៊ីហ្វិកជាបន្តបន្ទាប់ រហូតដល់បំផ្លាញបរិស្ថានសមុទ្រនៃប្រទេសជិតខាង។

      លោកVladimir Alarconបញ្ញវន្តផ្នែកវិស្វកម្មបរិស្ថាននៃសកលវិទ្យាល័យDiego Portalesប្រទេសស៊ីលីបានថ្លែងថា ទាក់ទិននឹងរឿងដែលជប៉ុនសម្រេចចិត្តដោយឯកតោភាគីនឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ អង្គការថាមពលបរមាណូអន្តរជាតិនិងសហគមន៍អន្តរជាតិត្រូវរារាំងទង្វើបែបនេះ ព្រមទាំងអាស្រ័យដោយមជ្ឈដ្ឋានវិទ្យាសាស្រ្តអន្តរជាតិធ្វើការវាយតម្លៃពាក់ព័ន្ធ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស