ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ពាក្យកុហកមិនអាចបិទបាំងការពិតបានទេ
2022-05-06 18:42:30cri
Share with:

  វាបសាយក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅពេលថ្មីៗនេះ ដោយមួលបង្កាច់មន្ត្រីនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់ភាគីចិន  ដែលបានឃោសនាបំប៉ោងពីព័ត៌មានក្លែងក្លាយក្នុងបញ្ហាអ៊ុយក្រែនរបស់ភាគីរុស្ស៊ី  ដើម្បីធ្វើអោយសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនមានលក្ខណៈសូមហេតុផល។ បើសិនជាមើលសេចក្តីថ្លែងការណ៍នេះដោយលម្អិត បានឃើញថា វាពោរពេញទៅដោយពាក្យកុហក  គឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ ។  ការសំដែងឆាកល្ខោនដ៏អាក្រក់ស្តីពី ចោរស្រែកចាប់ចោររបស់ភាគីអាមេរិក បានបព្ជាក់ថា វាគឺជាម៉ាស៊ីនបង្កើតពាក្យកុហកដ៏ធំបំផុត។

   ក្នុងអ្វីដែលហៅថាសេចក្តីថ្លែងការណ៍នេះ  បទឧក្រិដ្ឋដែលភាគីអាមេរិកបានដាក់អោយភាគីចិន តាមពិតទៅ គឺជាសេចក្តីរាយការណ៍អំពីការពិតឫការវិភាគប្រកបដោយវិចារណញ្ញាណ ដែលភាគីចិនបានរាយការណ៍ពីភាគីអាមេរិក។ ឧទាហរណ៍  ក្នុងសេចក្តីថ្លែងការណ៍ អាមេរិកបានចោទប្រកាន់ភាគីចិនថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ភាគីរុស្ស៊ី  ស្តីពីអាមេរិកមានបន្ទប់ពិសោធន៍ជីវសាស្ត្រក្នុងដែនអ៊ុយក្រែន។ ការពិត គឺភាគីអាមេរិកបានទទួលស្គាល់ចំណុចនេះជាយូរមកហើយ។

        នៅខែវិច្ឆិកាឆ្នាំ២០២១  ឯកសារការងារដែលអាមេរិកបានប្រគល់អោយមហាសន្និបាតប្រទេសហត្ថលេខីអនុសញ្ញាហាមឃាត់ប្រើប្រាស់អាវុធជីវសាស្រ្ត បានទទួលស្គាល់ថាអាមេរិកមានសំណង់ហេដ្ឋារចនាសម្ព័ន្ធជាគម្រោងសហប្រតិបត្តិការដូចជាបន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន២៦កន្លែងនៅអ៊ុយក្រែនជាដើម ។ នៅខែមីនាឆ្នាំ២០២២ ឯកសារអំពីការពិតដែលប្រកាសដោយក្រសួងការពារជាតិអាមេរិកបានបង្ហាញថា អាមេរិកមានសំណង់ហេដ្ឋារចនាសម្ព័ន្ធជាគម្រោងសហប្រតិបត្តិការចំនួន៤៦កន្លែងនៅអ៊ុយក្រែន។ នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២២  លោកស្រី Nuland អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានទទួលស្គាល់ដោយផ្ទាល់មាត់ក្នុងសវនាការរបស់ព្រឹទ្ធសភាអាមេរិកថា  អាមេរិកពិតជាមានសំណង់ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន។ ឫមួយក៏អ្វីទាំងនេះជាព័ត៌មានក្លែងក្លាយដែរ ?

      តាំងពីការប៉ះទង្គិចអ៊ុយក្រែនកើតឡើងកន្លងមក  ការវាយប្រហារចំពោះប្រទេសចិនដោយព័ត៌មានក្លែងក្លាយរបស់ភាគីអាមេរិកមិនដែលបញ្ឈប់ទេ ។ ពីអ្វីដែលហៅថា ភាគីចិនបានដឹងព័ត៌មានទុកជាមុន  បើកដៃអោយភាគីរុស្ស៊ីដោយលួចលាក់ រហូតដល់ការជួយរុស្ស៊ីបញ្ច្រៀសពីទណ្ឌកម្ម  ផ្តល់ការគាំទ្រយោធាជាដើម  ភាគីអាមេរិកបានប្រឌិតពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង  ដើម្បីលាបពណ៌ប្រទេសចិន ប៉ុន្តែត្រូវបានលាតត្រដាងដោយការពិតទាំងអស់។

     ពេលថ្មីៗនេះ  ប្រព័ន្ធសារព័ត៌មានចិនបានចេញផ្សាយអត្ថបទវែងដែលមានអក្សរជិត១ម៉ុន៥ពាន់ដែលមានចំណងជើងថា  ពាក្យសម្តីខុសទំនង ពាក់ព័ន្ធចិនរបស់ភាគីអាមេរិកលើបញ្ហាអ៊ុយក្រែនដែលបានប្រើការពិតនិងទិន្នន័យដ៏ជាក់លាក់  ធ្វើការវិភាគយ៉ាងហ្មត់ចត់ចំពោះពាក្យសម្តីខុសទំនងពាក់ព័ន្ធចិនគ្រប់បែបយ៉ាងដែលភាគីអាមេរិកបានផ្សព្វផ្សាយ។ តើអ្នកណាកំពុងបង្កើតពាក្យចចាមអារ៉ាមនិងលាបពណ៌លើអ្នកដទៃ ដើម្បីបំភាន់ភ្នែកមនុស្ស? អ្នកដែលគ្មានគំនិតលំអៀងគ្រប់រូបសុទ្ធតែអាចមានចម្លើយ ។

       ពាក្យកុហកមិនអាចបិទបាំងការពិតបានទេ ។ ក្នុងបញ្ហាអ៊ុយក្រែន គោលជំហដ៏យុត្តិធម៌ និងតួនាទីដ៏មានលក្ខណៈស្ថាបនារបស់ភាគីចិន  បានទទួលការកោតសរសើរពីសហគមន៍អន្តរជាតិ ។ ក្នុងនាមជាអ្នកបង្ករឿងមុនគេនៃវិបត្តិអ៊ុយក្រែន  កេរ្តិ៍ឈ្មោះដែលជាប្រទេសប៉ិនកុហករបស់អាមេរិកបានល្បីសុះសាយហើយវាបានបាត់បង់ទំនុកចិត្តពីពិភពលោកទាំងមួលរួចទៅហើយ។ រាល់ការវាយប្រហារនិងលាបពណ៌ប្រទេសចិនទាំងឡាយ  វាសុទ្ធតែបានបញ្ជាក់ពីទង្វើអាក្រក់ដែលខ្លួនបានធ្វើ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស