ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី
2022-05-06 14:43:39cri
Share with:

កាលពីថ្ងៃទី៥ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសថា នឹងរួមសហការជាមួយប្រទេស G៧ ដើម្បីបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ព្រមទាំងសម្រេចចិត្តនឹងអនុវត្តការបង្កកទ្រព្យសម្បត្តិបុគ្គលចំពោះប្រជាពលរដ្ឋរុស្ស៊ីប្រហែល១៤០នាក់បន្ថែមទៀត ។ ព្រមពេលជាមួយគ្នានេះ បានបន្ថែមសមាគមយោធារុស្ស៊ីដែលហាមឃាត់នាំចេញឡើងដល់ចំនួនជាង៧០ ក្រៅពីនេះ ក៏បានប្រកាសពីវិធានការដាក់ទណ្ឌកម្មដូចជាការហាមឃាត់នាំចេញផលិតផលឈានមុខដូចជាកុំព្យូទ័រ quantum ជាដើមទៅកាន់រុស្ស៊ីផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស