ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង់គ្លេសនិងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីកិច្ចការពារជាតិថ្មី
2022-05-06 13:32:50cri
Share with:

    នៅថ្ងៃទី ៥ ឧសភា តាមម៉ោងក្នុងតំបន់ នៅទីក្រុងឡុងដ៍ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេសបានជួបសន្ទនាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនដែលកំពុងធ្វើទស្សនកិច្ចនៅអង់គ្លេស ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅអង់គ្លេសរបស់លោក Fumio Kishida បន្ទាប់ពីបានឡើងកាន់មុខតំណែងមក ។

    ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីកិច្ចការពារជាតិថ្មីមួយ គឺ កិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឱ្យកម្លាំងយោធារបស់គូភាគីចូលទៅប្រចាំការទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យកងទ័ពជប៉ុននិងអង់គ្លេសធ្វើការហាត់សមរួម សមយុទ្ធរួមនិងសកម្មភាពជួយសង្គ្រោះក្នុងន័យធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ ដូច្នេះ អង់គ្លេសបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេសជប៉ុន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស