ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ការផ្សាយដំណឹងពាក់ព័ន្ធរបស់ទស្សនាវដ្តីអាមេរិកបានមួលបង្កាច់ការពិតដោយចេតនាអាក្រក់
2022-05-06 15:03:07cri
Share with:

      ថ្ងៃទី៥ ខែឧសភា លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ការផ្សាយដំណឹងពាក់ព័ន្ធរបស់ទស្សនាវដី្តអាមេរិកបានកែក្រឡាស់និងមួលបង្កាច់ការពិត ប៉ុនប៉ងបំភាន់ភ្នែកប្រជាជននៃតំបន់តៃវ៉ាន់និងមតិអន្តរជាតិដោយចេតនាអាក្រក់ ។

      លោកស្រី Zhu Fenglian បានលើកឡើងថា តៃវ៉ាន់ជាចំណែកមួយរបស់ចិន នេះជាការពិតជាក់ស្តែងដែលមិនអាចកែប្រែបានទេ ។ ជានិច្ចកាល បក្សកុម្មុយនិស្តចិនបានចាត់ទុកដំណោះស្រាយបញ្ហាតៃវ៉ាន់និងសម្រេចបាននូវការបម្រួបបម្រួមមាតុប្រទេសជាភារកិច្ចប្រវតិ្តសាស្ត្រដែលមិនអាចបោះបង់ចោលរហូត ដើម្បីជំរុញទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ទទួលបានការរីកចម្រើនដែលមានលក្ខណៈវាយទម្លុះជាបន្តបន្ទាប់ ក៏ដូចជាជំរុញដំណើរបង្រួបបង្រួមមាតុប្រទេសដោយសន្តិវិធីផងដែរ ។

      លោកស្រី Zhu Fenglian បានថ្លែងទៀតថា ប្រទេសចិននឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវគោលការណ៍ប្រទេសចិនមួយនិងមតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា និងជំរុញដំណើរបង្រួបបង្រួមមាតុប្រទេសដោយសន្តិវិធី  ក៏ដូចជាកំទេចចោលរាល់ឧបាយកល “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ”ជាដាច់ខាត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស