ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិបានសន្យាថា នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងរបស់នីហ្សេរីយ៉ាក្នុងការប្រឆាំងភេរវនិយម
2022-05-05 15:47:40cri
Share with:

     ថ្ងៃទី៤ខែឧសភា  លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅទីក្រុង Abuja  រដ្ឋធានីប្រទេសនីហ្សេរីយ៉ាថា អង្គការសហប្រជាជាតិនឹងគាំទ្រដោយពេញទំហឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនីហ្សេរីយ៉ានាពេលបច្ចុប្បន្នក្នុងការប្រឆាំងភេរវកម្ម អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនីហ្សេរីយ៉ា  ដើម្បីជួយស្ដារតំបន់សហគមន៍ ដែលរងឥទ្ធិពលពីការវាយប្រហារដោយភេរវកម្ម ។ 

     ថ្ងៃដដែល   លោក Guterres បានថ្លែងថា  អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្ថែមការរៃអង្គាសប្រាក់៣៥០លានដុល្លារទៀតពីលើមូលដ្ឋាននៃផែនការដែលអង្គការសហប្រជាជាតិគ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ទំហំ១១០០លានដុល្លារអាមេរិកដល់នីហ្សេរីយ៉ានៅពេលថ្មីៗនេះ ដើម្បីបង្កើនកម្លាំងជំនួយមនុស្សធម៌ដល់តំបន់សហគមន៍របស់នីហ្សេរីយ៉ា    ដែលរងឥទ្ធិពលពីការវាយប្រហារដោយភេរវកម្ម ។ 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស