ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកប្រកាសពីការដំឡើងការប្រាក់ចំនួន០.៥%
2022-05-05 10:28:41cri
Share with:

      ថ្ងៃទី៤ខែឧសភា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសពីការដំឡើងការប្រាក់ចំនួន០.៥% ពោលគឺដំឡើងរង្វង់គោលដៅការប្រាក់នៃមូលនិធិសហព័ន្ធក្នុងចន្លោះពី០.៧៥%ដល់១%។ នេះគឺជាលើកដំបូងដែលកម្រិតដំឡើងការប្រាក់ឡើងដល់០.៥% ចាប់តាំងពីឆ្នាំ២០០០មក ដែលបានបង្ហាញឱ្យឃើញនូវភាពបន្ទាន់នៃគោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក។

      ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសថា នឹងកាត់បន្ថយតារាងតុល្យការដែលមានទំហំជិត៩ទ្រីលានដុល្លារអាមេរិក ដើម្បីគួបផ្សំជាមួយវិធានការដំឡើងការប្រាក់ ក៏ដូចជាទប់ស្កាត់អតិផរណាដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស