ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«សន្ធិសញ្ញាMarrakesh»ចូលជាធរមាននៅប្រទេសចិន
2022-05-05 11:14:56cri
Share with:

      អ្នកសារព័ត៌មានទទួលបានដំណឹងពីរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញានៃប្រទេសចិនកាលពីថ្ងៃទី៥ខែឧសភាថា «សន្ធិសញ្ញាMarrakeshស្តីពីការផ្តល់ភាពងាយស្រួលក្នុងការទទួលបានស្នាដៃបោះពុម្ភផ្សាយសម្រាប់ជនពិការភ្នែក អ្នកខ្សោយគំហើញ ឬអ្នកមានបញ្ហាក្នុងការអានផលិតផលបោះពុម្ភផ្សាយផ្សេងទៀត »បានចូលជាធរមាននៅប្រទេសចិននៅថ្ងៃទី៥ខែឧសភានេះ ដូច្នេះប្រទេសចិនបានក្លាយជាភាគីហត្ថលេខីទី៨៥នៃសន្ធិសញ្ញានេះ។

      «សន្ធិសញ្ញាMarrakesh»ត្រូវបានអនុម័តនៅក្រុងMarrakeshនៃប្រទេសម៉ារ៉ុកកាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៣ សន្ធិសញ្ញានេះតម្រូវឱ្យភាគីហត្ថលេខីនានាធានាឱ្យអ្នកមានបញ្ហាខាងអំណានមានសិទ្ធិចែករំលែកពីស្នាដៃដែលបានបោះពុម្ភផ្សាយនិងទទួលបានការអប់រំដោយសមភាព គឺជាសន្ធិសញ្ញាខាងសិទ្ធិមនុស្សលើវិស័យកម្មសិទ្ធិបញ្ញាតែមួយគត់លើពិភពលោក។

      បន្ទាប់ពីចូលជាធរមាននៅប្រទេសចិន «សន្ធិសញ្ញាMarrakesh»នឹងធ្វើឱ្យជីវភាពខាងវិញ្ញាណនិងវប្បធម៌របស់អ្នកមានបញ្ហាខាងអំណាននៃប្រទេសចិនមានភាពសំបូរបែបយ៉ាងខ្លាំង ជំរុញស្នាដៃដ៏ឆ្នើមរបស់ចិនឱ្យផ្សព្វផ្សាយទៅឯនាយសមុទ្រ ក៏ដូចជាលើកកម្ពស់ថែមមួយកម្រិតទៀតនូវសិទ្ធិបញ្ចេញមតិនិងកម្លាំងឥទ្ធិពលរបស់ប្រទេសចិនលើវិស័យកម្មសិទ្ធិបញ្ញាអន្តរជាតិផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស