ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក៖ ប្រឈមនឹងវីរុសកូវីដ១៩បម្លែងថ្មី វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពលេចធ្លោក្នុងការបង្ការករណីឈឺធ្ងន់និងករណីស្លាប់
2022-05-05 10:24:31cri
Share with:

      ថ្ងៃទី៤ ខែឧសភា អង្គការសុខភាពពិភពលោកបានប្រកាសថា ពិតមែនតែនៅអាហ្រ្វិកខាងត្បូងនិងអាមេរិកបានរកឃើញវីរុសកូវីដ១៩បម្លែងថ្មីក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំងជំងឺកូវីដ១៩នៅតែមានប្រសិទ្ធភាពលេចធ្លោក្នុងការបង្ការករណីឈឺធ្ងន់និងករណីស្លាប់ដដែល អង្គការសុខភាពពិភពលោកនៅតែសូមអំពាវនាវឱ្យសាធារណជនទៅចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា ។

      ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែល លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានលើកឡើងថា ក្រោយពីអាហ្វ្រិកខាងត្បូងបានរាយការណ៍ថា បានរកឃើញវីរុសបម្លែងថ្មីអូមីក្រុងកាលពីចុងឆ្នាំ២០២១ បច្ចុប្បន្ននេះបានរាយការណ៍ទៀតថា បានរកឃើញវីរុសបម្លែងថ្មីអូមីក្រុងប្រភេទ BA.4 និងBA.5 ទៀត នេះជាមូលហេតុដែលអាហ្វ្រិកខាងត្បូងបានរកឃើញករណីឆ្លងកើនឡើងយ៉ាងខ្លាំង ។

      លោក Tedros បានថ្លែងទៀតថា បច្ចុប្បន្ន បើសិនជាចង់បញ្ជាក់ឱ្យច្បាស់ថា ជំងឺដែលបណ្តាលមកពីវីរុសអូមីក្រុងប្រភេទថ្មីមានរោគសញ្ញាធ្ងន់ជាងវីរុសអូមីក្រុងប្រភេទផ្សេងទៀតឬអត់  វាដូចជាលឿនពេក ។ ប៉ុន្តែទិន្នន័យនៃដំណាក់កាលដំបូងបានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតែមានតួនាទីការពារចំពោះការបង្ការករណីឈឺធ្ងន់និងករណីស្លាប់ដដែល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស