ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មាននិងអ្នកជំនាញអាមេរិករិះគន់អាមេរិកដែលបានប្រើវិធីដាក់ទណ្ឌកម្មដោយផ្តេសផ្តាស បង្កជាការបំផ្លិចបំផ្លាញដល់សំណើរសកលភាវូបនីយកម្ម
2022-05-05 11:29:50cri
Share with:

   ថ្ងៃទី៣ ខែឧសភា តាមម៉ោងក្នុងតំបន់ ទស្សនាវដី្ត «គោលនយោបាយការទូត»របស់អាមេរិកបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «រលកប្រឆាំងសកលភាវូបនីយកម្មនិងហានិភ័យរបស់វា » ដោយបានលើកឡើងថា ការថមថយចុះនៃដំណើរសកលភាវូបនីយកម្មគ្មានប្រយោជន៍ដល់អាមេរិកផង ហើយក៏គ្មានផលប្រយោជន៍ដល់សកលលោកផង ។ ព្រមពេលជាមួយគ្នានេះ ប្រទេសលោកខាងលិចដែលដឹកនាំដោយអាមេរិកបានប្រើប្រាស់វិធីដាក់ទណ្ឌកម្មដោយផ្តេសផ្តាសលើវិស័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ការនេះមុខជានឹងបណ្តាលឱ្យបណ្តាប្រទេសនានាជួបឧបសគ្គខ្លាំងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជានឹងបំផ្លិចបំផ្លាញដល់ដំណើរសកលភាវូបនីយកម្មថែមមួយកម្រិតទៀត ។

      ក្រៅពីនេះ លោក Adam Posen ប្រធានមន្ទីរសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិPeterson របស់អាមេរិកបានលើកឡើងថា បណ្តាប្រទេសនានានៅលើពិភពលោកសុទ្ធតែបានមើលឃើញហើយនូវការដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុរបស់អាមេរិកទៅលើរុស្ស៊ីរួចហើយ ដូច្នេះ ពិតជានឹងនឹកគិតថា មិនដឹងនៅថ្ងៃណាមួយ អាមេរិកនឹងដាក់ទណ្ឌកម្មមកលើខ្លួន ប្រការនេះបានបណ្តាលឱ្យបណ្តាប្រទេសនានាស្វែងរកការវិនិយោគលើទ្រព្យសម្បតិ្តមិនមែនប្រាក់ដុល្លារអាមេរិក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស