ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យសេដ្ឋកិច្ចប្រចាំត្រីមាសទីមួយឆ្នាំ ២០២២ នៃប្រទេសចិនត្រូវបានប្រកាស ទំហំផលិតផលក្នុងស្រុកសរុបនៃខេត្តចំនួន ១១ លើសពី ១ ទ្រីលានប្រាក់យាន់ចិន
2022-05-05 11:32:11cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ខេត្ត ភូមិភាគស្វយ័តនិងទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៣១ នៅទូទាំងប្រទេសចិនបានប្រកាសជាបន្តបន្ទាប់ពីសូចនាករសំខាន់ៗនៃកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទីមួយឆ្នាំ ២០២២ ។ បើមើលពីទំហំសេដ្ឋកិច្ចសរុបនៃតំបន់ជាច្រើនអាចឃើញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ខេត្តក្រុងចំនួន ៣១ សុទ្ធតែសម្រេចបាននូវកំណើនក្នុងកម្រិតទីទៃគ្នា ក្នុងនោះទំហំផលិតផលក្នុងស្រុកសរុបនៃខេត្តចំនួន ១១ បានលើសពី ១ ទ្រីលានប្រាក់យាន់ចិន ។ ក្នុងចំណោមនោះ ខេត្ត Guangdong និង Jiangsu បានលើសពី ២.៧ ទ្រីលានយាន់ប្រាក់ចិន ឯខេត្ត Shandong ជិត ២ ទ្រីលានយាន់ប្រាក់ចិន លើសពីនេះទៅទៀត ខេត្ត Zhejiang Henan Sichuan Fujian Hunan Hubei Anhuiនិងក្រុង Shanghai បានលើសពី ១ ទ្រីលានយាន់ប្រាក់ចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស