ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្ររបស់ចិនឡើងដល់កំពូលភ្នំអេវើរេសដោយជោគជ័យ
2022-05-05 10:58:59cri
Share with:


កាលពីវេលាថ្ងៃត្រង់នៃថ្ងៃទី៤ខែឧសភា សមាជិកការងារក្រុមសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៃភ្នំអេវើរេសរបស់ប្រទេសចិនចំនួន១៣នាក់បានឡើងដល់កំពូលភ្នំអេវើរេសដោយជោគជ័យ ។ នេះគឺជាលើកដំបូងដែលការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រអំពីភ្នំអេវើរេសរបស់ចិនបានធ្វើឡើងនៅរយៈកម្ពស់លើសពី៨ពាន់ម៉ែត្រ គឺមានអត្ថន័យជាយុគសម័យក្នុងប្រវត្តិសាស្ត្រសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅតំបន់ខ្ពង់រាប Qinghai និង Xizang ។

ក្នុងការឡើងដល់កំពូលភ្នំអេវើរេសលើកនេះ សមាជិកក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្ររបស់ចិនបានសម្រេចការដាក់ពង្រាយប៉ុស្តិ៍ឧតុនិយមស្វ័យប្រវត្តិដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ហើយក៏បានប្រើប្រាស់រ៉ាដាដែលមានភាពត្រឹមត្រូវខ្ពស់នៅកន្លែងខ្ពស់បំផុតលើផែនដីជាលើកដំបូង ដើម្បីវាស់ស្ទង់កម្រាស់ទឹកកកលើកំពូលភ្នំ ។

តាមការឧទ្ទេសនាមឱ្យដឹងថា បន្ទាប់មក ក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រអំពីភ្នំអេវើរេសរបស់ចិនក៏នឹងធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស