ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបដិសេធចំពោះព័ត៌មានដែលថា រុស្ស៊ីនឹងប្រកាសធ្វើប្រតិបត្តិការយោធាជាទូទៅ
2022-05-05 15:51:35cri
Share with:

តាមដំណឹងនៃទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីដែលបានផ្សាយនៅថ្ងៃទី៤ខែឧសភាឱ្យដឹងថា  លោក Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅថ្ងៃដដែលថា ការលេចឮដំណឹងដែលថា រុស្ស៊ីនឹងប្រកាសធ្វើប្រតិបត្តិការយោធាជាទូទៅនៅថ្ងៃទី៩ខែឧសភាដែលជាទិវាជ័យជម្នះក្នុងសង្គ្រាមការពារជាតិរុស្ស៊ី គឺមិនអាចជឿទុកចិត្តបានទេ ពោលគឺ វាជារឿងគ្មានភស្តុតាងអ្វីទាល់តែសោះ ។ 

 នៅពេលអ្នកសារព័ត៌មានសួរថា តើរុស្ស៊ីអាចនឹងប្រកាសធ្វើសង្គ្រាមចំពោះអ៊ុយក្រែននៅថ្ងៃទី៩ខែឧសភាឬទេ?លោក Peskov បានគូសបញ្ជាក់ម្តងទៀតថា ពុំមានលទ្ធភាពអ្វីសូម្បីតែបន្តិច ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស