ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអ៊ីស្រាអែលព្រមានថា វីរុសប្រភេទDeltaប្រហែលនឹងរីករាលដាលយ៉ាងធ្ងន់ធ្ងរជាថ្មីឡើងវិញ
2022-05-04 14:27:27cri
Share with:

      ថ្ងៃទី២ខែមេសា សកលវិទ្យាល័យBen-Gurionនៃតំបន់Negevប្រទេសអ៊ីស្រាអែលបានចេញផ្សាយសេចក្តីប្រកាសថា ក្រុមសិក្សាស្រាវជ្រាវដែលដឹកនាំដោយបុគ្គលិកស្រាវជ្រាវនៃសកលវិទ្យាល័យនេះបានរកឃើញថា ខណៈពេលវីរុសកូវីដ១៩បម្លែងថ្មីប្រភេទOmicronពន្លឿនការចម្លងនៅទូទាំងពិភពលោក វីរុសប្រភេទDeltaនៅតែ"រីករាលដាលដោយស្ងាត់ៗ”ដដែល។ អ្នកសិក្សាស្រាវជ្រាវបានព្រមានថា ខណៈពេលវីរុសកូវីដ១៩បម្លែងថ្មីប្រភេទOmicronមានភាព"ទន់ខ្សោយ" វីរុសប្រភេទDeltaប្រហែលនឹងរីករាលដាលយ៉ាងធ្ងន់ធ្ងរជាថ្មីឡើងវិញ។

      សូមបញ្ជាក់ថា អ្នកសិក្សាស្រាវជ្រាវបានតាមដានពិនិត្យអង្កេតចំពោះទឹកសំណល់នៃក្រុងBeer Shebaដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលអំឡុងពេលពីខែធ្នូឆ្នាំ២០២១ដល់ខែមករាឆ្នាំ២០២២ ដោយបានរកឃើញថា ខណៈពេលវីរុសកូវីដ១៩បម្លែងថ្មីប្រភេទOmicronពន្លឿនការចម្លងនៅទូទាំងពិភពលោក វីរុសប្រភេទDeltaមិនបានរលាយសាបសូន្យនោះទេ តែគឺបាន"រីករាលដាលដោយស្ងាត់ៗ"៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស