ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពួកយើងសុទ្ធតែជាអ្នកស្វែងរកសុបិន៖ “អ្នកអភិរក្សបៃតង” នៅតំបន់ទីប្រភពនៃទន្លេទាំងបី
2022-05-04 13:58:29cri
Share with:

  នៅតំបន់ទីប្រភពនៃទន្លេទាំងបីដែលស្ថិតនៅខេត្ត Qinghai ភាគពាយ័ព្យនៃប្រទេសចិន ជាតំបន់ទីប្រភពនៃទន្លេយ៉ង់សេ ទន្លេលឿងនិងទន្លេឡានឆាង ត្រូវគេដាក់ឈ្មោះថា “ប៉មទឹករបស់ប្រជាជាតិចិន” និង “ប៉មទឹករបស់អាស៊ី” តំបន់នេះមានរយៈកម្ពស់ជាង៤ពាន់ម៉ែត្រ។ នៅទីនេះមានទេសភាពភូមិសាស្ត្ររៃបផៃសនៅលើពិភពលោក ដីទឹកកកដ៏ធំល្វឹងល្វើយ ភ្នំទឹកកកនិងជ្រលងភ្នំដ៏ធំ ហើយពោរពេញទៅដោយរុក្ខជាតិនិងសត្វព្រៃកម្រ ទីនេះជាតំបន់ខ្ពង់រាបនៅលើពិភពលោកដែលប្រមូលផ្តុំជីវចម្រុះច្រើនបំផុត ។

      ដោយមកពីកត្តាដូចជាបម្រែបម្រួលធម្មជាតិ និងសកម្មភាពរបស់មនុស្សជាតិជាដើម តំបន់ទីប្រភពនៃទន្លេទាំងបីធ្លាប់កើតមានសភាពការណ៍ដូចជាវាលស្មៅក្លាយទៅជាវាលខ្សាច់ និងទឹកទន្លេត្រូវផ្តាច់ ។ កាលពីឆ្នាំ២០១៦ គម្រោងសាកល្បងនៃឧទ្យានជាតិប្រភពទន្លេទាំងបី ដែលជាទីតាំងសាកល្បងនៅឧទ្យានជាតិមុនគេបង្អស់របស់ប្រទេសចិន បានចាប់ដំណើរការ ហើយបានបង្កើតយន្តការការងារអភិរក្សបរិស្ថានបែបប្រយោជន៍សាធារណៈ ហៅថា “គ្រួសារមួយអ្នកល្បាតមួយ” ពោលគឺនៅឧទ្យាននេះ  ក្នុងគ្រួសារនីមួយៗសុទ្ធតែមានអ្នកអភិរក្សបរិស្ថានម្នាក់ ។ អ្នកគង្វាលទាំងឡាយបានថែរក្សាប្រភពទឹក ខណៈពេលចូលរួមកម្មវិធីការពារបរិស្ថាន ក៏អាចទទួលបានផលប្រយោជន៍ ពោលគឺប្រែពីអ្នកប្រើប្រាស់វាលស្មៅក្លាយទៅជាអ្នកការពារបរិស្ថាននិងអ្នកទទួលបានផលប្រយោជន៍ពីការងារអភិរក្សបរិស្ថានជាសន្សឹមៗ ។ លោកតា An Cai ជាអ្នកអភិរក្សបរិស្ថានម្នាក់ ។

      ជារៀងរាល់ថ្ងៃ លោកតា An Cai និងអ្នកអភិរក្សបរិស្ថានផ្សេងទៀត រួមគ្នាយាមល្បាតក្នុងឧទ្យានជាតិប្រភពទន្លេទាំងបី ដើរលើទឹកកក រើសសំរាមនិងចោលសំរាមនៅទីកន្លែងប្រមូលផ្តុំសំរាម ។ សួនឧទ្យានជាតិប្រភពទន្លេទាំងបី អ្នកអភិរក្សបរិស្ថានដូច លោកតា An Cai អ៊ីចឹង រួមទាំងអស់មានចំនួនលើសពី២ម៉ឺននាក់ ។ ពួកគេធ្វើការងារថែរក្សាវាលស្មៅស្ទង់ពិនិត្យគុណភាពបរិស្ថាននិងឧតុនិយមជាដើម ។

      ក្រោមការខិតខំប្រឹងប្រែងរបស់ “អ្នកអភិរក្សបៃតង”នៅតំបន់ទីប្រភពនៃទន្លេទាំងបីដូច លោកតា An Cai ជាដើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អេកូ-បរិស្ថានក្នុងឧទ្យាននេះ មានសភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ សត្វព្រៃមានចំនួនកាន់តែច្រើនឡើងៗ ដីសើមដ៏មានជីជាតិបានក្លាយទៅជាទីជម្រករបស់សត្វស្លាបព្រៃ ដូចជាក្ងានព្រៃនិងទាក្រហមជាដើម ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស