ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនជាតិមូស្លឹមនៃភូមិភាគស្វយ័ត Xinjiang អបអរសាទរថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនយ៉ាងសប្បាយរីករាយ
2022-05-04 14:47:50cri
Share with:

ថ្ងៃទី៣ខែឧសភាជាថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌន ជនជាតិមូស្លឹមនៃតំបន់នានារបស់ភូមិភាគស្វយ័ត Xinjiang បានអបអរសាទរថ្ងៃបុណ្យប្រពៃណីនេះតាមរយៈវិធីច្រើនបែបយ៉ាង ។

ព្រះវិហារអ៊ីស្លាមយ៉ាងហាងនៃក្រុង Wulumuqi មានប្រវត្តិសាស្ត្រជាង១រយ២០ឆ្នាំហើយ ជនជាតិមូស្លឹមដែលស្នាក់នៅក្បែរបានទៅដល់សាលធំសម្រាប់ធ្វើបូជនីយកិច្ចនៃព្រះវិហារនេះ ដើម្បីធ្វើសកម្មភាពបូជនីយកិច្ចក្នុងបុរេលក្ខខណ្ឌគោរពតាមការកំណត់អំពីការបង្ការជំងឺកូវីដ១៩ក្នុងតំបន់ ។

បុណ្យស្រាយបួសរ៉ាម៉ាឌនក៏ជាថ្ងៃជួបជុំគ្នានៃគ្រួសារជាច្រើននៅភូមិភាគស្វយ័ត Xinjiang ផងដែរ ពោលគឺសាច់ញាតិនិងមិត្តភក្តិល្អជួបជុំគ្នា ដើម្បីរួមគ្នាអបអរសាទរថ្ងៃបុណ្យនេះយ៉ាងសប្បាយរីករាយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស