ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់ធ្វើកិច្ចចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ជាមួយអាមេរិកតាមទម្រង់ផ្លាស់ប្តូរព័ត៌មានជាលាយលក្ខណ៍អក្សរ
2022-05-04 14:28:09cri
Share with:

    នៅថៃ្ងទី ៣ ខែឧសភា លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា អ៊ីរ៉ង់កំពុងធ្វើកិច្ចចរចាអំពីការអនុវត្តជាថ្មីឡើងវិញនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ជាមួយអាមេរិកតាមទម្រង់ផ្លាស់ប្តូរព័ត៌មានជាលាយលក្ខណ៍អក្សរ ។

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Tasnim នៃប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា លោក Hossein Amir-Abdollahian បានលើកឡើងថា គោលដៅធ្វើការចរចាររបស់អ៊ីរ៉ង់ គឺ ដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ខ្លាំងក្លានិងយូរអង្វែងមួយ ។ ល្គឹកណាកិច្ចចរចាជិតនឹងឈានដល់កិច្ចព្រមព្រៀង នោះ តំណាងចរចារបស់អ៊ីរ៉ង់នឹងធ្វើការកែប្រែចុងក្រោយចំពោះកិច្ចព្រមព្រៀងនេះ ។

    លោក Hossein Amir-Abdollahian បានថ្លែងទៀតថា សហរដ្ឋអាមេរិកត្រូវប្រកាន់អាកប្បកិរិយាប្រាកដប្រជា ការលុបចោលការដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ក្នុងវិស័យទាំងអស់និងទទួលបាននូវការធានាខាងសេដ្ឋកិច្ចគឺជាកិច្ចការអាទិភាពរបស់អ៊ីរ៉ង់ក្នុងការចរចា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស