ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ សង្ឃឹមឱ្យកិច្ចសហការជាបន្តបន្ទាប់រវាងភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនអាចឈានដល់ការឈប់បាញ់គ្នាមនុស្សធម៌កាន់តែច្រើន
2022-05-04 13:57:04cri
Share with:

ថ្ងៃទី៣ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ដោយបានអះអាងថា លោកមានក្តីសោមនស្សរីករាយចំពោះការដែលជនស៊ីវិលលើសពីមួយរយនាក់បានជម្លៀសចេញពីរោងចក្រដែកថែបAzovstal នៅតំបន់ Mariupol ដោយជោគជ័យ ក្រោមកិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិនិងក្រុមកាកបាទក្រហមអន្តរជាតិ ។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍ លោក Guterres បានលើកឡើងថា លោកសង្ឃឹមឱ្យកិច្ចសហការជាបន្តបន្ទាប់រវាងអាជ្ញាធរអ៊ុយក្រែននិងរុស្ស៊ីអាចឈានដល់ការឈប់បាញ់គ្នាមនុស្សធម៌កាន់តែច្រើន ដើម្បីឱ្យជនស៊ីវិលជម្លៀសចេញដោយសុវត្ថិភាព ព្រមទាំងដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់តំបន់ដែលត្រូវការជាបន្ទាន់ ។

នៅថ្ងៃដដែល លោក Osnat Lubrani អ្នកសម្របសម្រួលមនុស្សធម៌នៃអង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បានថ្លែងថា បច្ចុប្បន្ននេះ គ្មានតម្រុយណាអាចបង្ហាញថា មានមនុស្សត្រូវគេបង្ខំឱ្យទៅកាន់តំបន់ដែលគ្រង់គ្របដោយរុស្ស៊ីនោះទេ  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស