ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយកនៃក្រុមហ៊ុននាវាទេសចរណ៍ដែលបានកើតឧបទ្ទវហេតុនៅលំហសមុទ្រ Hokkaidoរបស់ជប៉ុនទទួលសារភាពថា បានល្មើសនឹងការកំណត់ពេលធ្វើនាវារចរណ៍
2022-05-03 14:43:20cri
Share with:

      គិតរហូតដល់ថ្ងៃទី៣ ខែឧសភា តាមម៉ោងក្នុងតំបន់ ក្នុងឧបទ្ទវហេតុនាវាទេសចរណ៍ដែលកើតឡើងនៅលំហសមុទ្រឧបទ្វីប Shiretoko នៃតំបន់ Hokkaidoរបស់ជប៉ុន នៅតែមានមនុស្ស១២នាក់បាត់ខ្លួន ។ មានដំណឹងផ្សាយឱ្យដឹងថា បន្ទាប់ពីកើតមានឧបទ្ទវហេតុ នាយកនៃក្រុមហ៊ុននាវាទេសចរណ៍ដែលមានឈ្មោះថា នាវាទេសចរណ៍Shiretoko ធ្លាប់ចែកចាយឯកសារជាលាយលក្ខណ៍អក្សរជូនសាច់ញ្ញាតិរបស់អ្នកបាត់ខ្លួន ដោយទទួលសារភាពថា នាវានេះបានល្មើសនឹងការកំណត់ពេលធ្វើនាវារចរណ៍ ។

      សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា នាវាទេសចរណ៍មួយគ្រឿងនៃក្រុមហ៊ុននាវាទេសចរណ៍Shiretoko ដែលបានដឹកអ្នកដំណើរ២៦នាក់បានបាត់ការទាក់ទងនៅលំហសមុទ្រឧបទ្វីប Shiretoko នៃតំបន់ Hokkaido បន្ទាប់មក សមត្ថកិច្ចពាក់ព័ន្ធបញ្ជាក់ថា នាវានេះបានលិច  បច្ចុប្បន្ននេះនេះ ត្រូវបញ្ជាក់ថាមានមនុស្ស១៤នាក់ស្លាប់បាត់បង់ជីវិត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស