ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីថាមពលនៃរដ្ឋសមាជិកសហភាពអឺរ៉ុបពិគ្រោះពិភាក្សាជាបន្ទាន់នូវបញ្ហា"ផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ"
2022-05-03 15:11:48cri
Share with:

      ថ្ងៃទី២ខែឧសភា រដ្ឋមន្រ្តីថាមពលនៃរដ្ឋសមាជិកសហភាពអឺរ៉ុបបានបើកធ្វើកិច្ចប្រជុំបន្ទាន់នៅក្រុងប្រ៊ុចសែល ដើម្បីពិគ្រោះពិភាក្សាពីការជះឥទ្ធិពលរបស់ស្ថានការណ៍រុស្ស៊ីនិងអ៊ុយក្រែនចំពោះការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប ជាពិសេសគឺតើត្រូវឆ្លើយតបយ៉ាងណាដើម្បីដ៉ស្រាយបញ្ហាដូចជារុស្ស៊ីផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសជាសមាជិកសហភាអអឺរ៉ុបជាដើម។

      ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកស្រីKadri Simsonសមាជិកគណៈកម្មាធិការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការថាមពលបានថ្លែងថា ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរុស្ស៊ីបានផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសប៉ូឡូញនិងប៊ុលហ្គារី រដ្ឋសមាជិកនៃសហភាពអឺរ៉ុបណាមួយសុទ្ធតែមានលទ្ធភាពក្លាយជាគោលដៅបន្ទាប់នៃការ"ផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ”។

      លោកស្រីSimsonបានថ្លែងថា ពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ទ្វីបអឺរ៉ុបគឺគ្មានហានិភ័យដោយផ្ទាល់នោះទេ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ប៉ូឡូញនិងប៊ុលហ្គារីត្រូវបានដោះស្រាយដោយខ្សែជំនួសនៅក្រិកនិងអាល្លឺម៉ង់រួចហើយ។ក្រៅពីនេះ ខ្សែផ្គត់ផ្គង់ឧស្ម័នធម្មជាតិរវាងប៉ូឡូញនិងលីទុយអានីបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ខែឧសភាហើយ។

      ដើម្បីឆ្លើយតបនឹងរឿងដែលស្រាប់តែកើតឡើងជាយថាហេតុ លោកស្រីSimsonបានថ្លែងទៀតថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ននេះគឺត្រូវធ្វើការងារលើវិស័យ៣៖ទី១ កែសម្រួលការគ្រោងទុកបន្ទាន់សម្រាប់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិដោយយោងតាមការវិវឌ្ឍថ្មីបំផុតនៃស្ថានការណ៍ ទី២ ធានាដល់បរិមាណស្តុកទុកឧស្ម័នធម្មជាតិមុនពេលរដូវផ្គត់ផ្គង់កម្តៅមួយទៀតមកដល់ ទី៣ សម្រេចបាននូវពិពិធកម្មផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមរយៈវេទិកាថាមពលនៃសហភាពអឺរ៉ុប៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស