ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសថ្លែងថា ប្រទេសចិននិងអង់គ្លេសមានអនាគតយ៉ាងទូលំទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការផែ្នកថាមពលអ៊ីដ្រូសែនដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក
2022-05-03 15:03:13cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ វេទិកាសហប្រតិបត្តិការផែ្នកថាមពលអ៊ីដ្រូសែនរវាងចិននិងអង់គ្លេសលើកដំបូងបានធ្វើឡើងដោយជោគជ័យតាមប្រព័ន្ធវីដេអូនៅទីក្រុង Manchester អង់គ្លេសនិងទីក្រុង Wuhan ប្រទេសចិន ។ លោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសបានថ្លែងថា ប្រទេសចិននិងអង់គ្លេសមានសក្ដានុពលដ៏ធំធេងនិងមានអនាគតយ៉ាងទូលំទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការផែ្នកថាមពលអ៊ីដ្រូសែនដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

    លោក Zheng Zeguang បានលើកឡើងក្នុងសុន្ទរកថាថា ប្រទេសចិននិងអង់គ្លេសគួរតែលើកទឹកចិត្តចំពោះរដ្ឋបាលក្នុងតំបន់នៃប្រទេសទាំងពីរឱ្យបង្កើនការប្រាស្រ័យទាក់ទងនិងការផ្សារភ្ជាប់គ្នាផែ្នកគោលនយោបាយដើម្បីបង្កើតវេទិកាយ៉ាងសកម្មសម្រាប់សហគ្រាសនៃភាគីទាំងពីរនិងអនុវត្តកិច្ចសហប្រតិបត្តិការបែបវិទ្យាសាស្រ្តនិងសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍថាមពលអ៊ីដ្រូសែន ។ ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការស្ដង់ដារផែ្នកថាមពលអ៊ីដ្រូសែនអន្តរជាតិដើម្បីបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថាមពលអ៊ីដ្រូសែនអន្តរជាតិ ក៏ដូចជាស្វែងរកយ៉ាងសកម្មនូវការពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងវិស័យពាណិជ្ជកម្មផែ្នកថាមពលអ៊ីដ្រូសែន កិច្ចកសាងហេដ្ឋរចនាសម្ព័ន្ធនិងការអភិវឌ្ឍថាមពលអ៊ីដ្រូសែនជាមួយប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ" ។

    ស្នងការរដ្ឋាភិបាលអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មជាមួយប្រទេសចិនបានថ្លែងថា ប្រសិទ្ធផលខាងពាណិជ្ជកម្មដែលបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការផែ្នកថាមពលអ៊ីដ្រូសែនរវាងចិននិងអង់គ្លេសនឹងមានច្រើនណាស់ ហើយរំពឹងថា ប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យផលិតកម្ម ស្តុកទុកនិងដឹកជញ្ជូនថាមពលអ៊ីដ្រូសែន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស