ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិរុស្ស៊ីថ្លែងថា ប្រជាជនស៊ីវិលចំនួន១រយ២៦នាក់បានជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៃក្រុង Mariupol
2022-05-03 15:28:42cri
Share with:

កាលពីថ្ងៃទី២ខែឧសភា ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ក្នុងប្រតិបត្តិការនៅថ្ងៃទី៣០ខែមេសានិងថ្ងៃទី១ខែឧសភា មានប្រជាជនស៊ីវិលចំនួន១រយ២៦នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៃក្រុង Mariupol ព្រមទាំងតំបន់ជុំវិញ ។

វេបសាយនៃក្រសួងការពារជាតិរុស្ស៊ីបានថ្លែងនៅថ្ងៃដដែលថា កងទ័ពរុស្ស៊ីបានប្រគល់ប្រជាជនស៊ីវិលទៅឱ្យតំណាងនៃអង្គការសហប្រជាជាតិនិងគណៈកម្មាធិការអន្តរជាតិនៃក្រុមកាកបាទក្រហម ។ បច្ចុប្បន្ននេះ ប្រជាជនស៊ីវិលដែលជម្លៀសចេញពីរោងចក្រដែកថែប Azovstal បានធ្វើដំណើរតាមរថយន្តទៅកាន់ក្រុង zaporozhye ហើយកងទ័ពរុស្ស៊ីទទួលខុសត្រូវចំពោះការធានាសុវត្ថិភាពនៃក្បួនរថយន្តមនុស្សធម៌ ។

កាលពីថ្ងៃទី១ខែឧសភា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអ៊ីតាលីថា ភាគីរុស្ស៊ីមិនតម្រូវឱ្យលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនចុះចាញ់នោះទេ តែគឺតម្រូវឱ្យលោកបញ្ជាឱ្យដោះលែងប្រជាជនស៊ីវិលទាំងអស់ព្រមទាំងឈប់ប្រយុទ្ធគ្នាទៀត ។ គោលដៅរបស់ភាគីរុស្ស៊ីមិនបូករួមទាំងការផ្លាស់ប្តូររដ្ឋអំណាចរបស់អ៊ុយក្រែននោះឡើយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស