ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ៖
2022-05-03 15:13:04cri
Share with:

- លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតវិញ ក្នុងន័យលើកទឹកចិត្តដល់យុវជនបម្រើការងារផ្នែកអវកាសដ៏ច្រើនកុះករឱ្យខិតខំប្រឹងប្រែងដើម្បីរួមចំណែកថ្មីក្នុងការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់លើវិស័យអវកាសដោយឯករាជ្យម្ចាស់ការ ។

- ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសថ្លែងថា ចិននិងអង់គ្លេសធ្វើកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើវិស័យថាមពលអ៊ីដ្រូហ្សែន វាមានអនាគតយ៉ាងទូលំទូលាយ ។

- ប្រជាជនឥណ្ឌូណេស៊ីអបអរសាទរបុណ្យស្រាយបួសរ៉ាម៉ាដានម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល២ឆ្នាំ ប្រធានរដ្ឋសភាអំពាវនាវឱ្យប្រុងប្រយ័ត្នការរីករាលដាលនៃជំងឺកូវីដ១៩។

- រដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសសហភាពអឺរ៉ុបពិគ្រោះពិភាក្សាជាបន្ទាន់អំពីបញ្ហា"ផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ។

- នាយកនៃក្រុមហ៊ុននាវាទេសចរណ៍ដែលបានកើតឧបទ្ទវហេតុនៅលំហសមុទ្រ Hokkaidoរបស់ជប៉ុនទទួលសារភាពថា បានល្មើសនឹងការកំណត់ពេលធ្វើនាវារចរណ៍ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស