ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនឥណ្ឌូណេស៊ីអបអរសាទរថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនយ៉ាងសប្បាយរីករាយម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលពីរឆ្នាំ ប្រធានរដ្ឋសភាអំពាវនាវឱ្យប្រុងប្រយ័ត្នការរីករាលដាលនៃវីរុសកូវីដ១៩
2022-05-03 15:27:57cri
Share with:

ថ្ងៃទី២ខែឧសភាជាថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនឆ្នាំនេះរបស់ឥណ្ឌូណេស៊ី ។ សកម្មភាពអបអរសាទរថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនគ្រប់បែបយ៉ាងដែលត្រូវរដ្ឋាភិបាលឥណ្ឌូណេស៊ីហាមឃាត់អស់រយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ១៩ត្រូវបានរៀបចំឡើងវិញនៅឆ្នាំនេះ ។

ថ្ងៃឈប់សម្រាកសាធារណៈនៃថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនឆ្នាំនេះរបស់ឥណ្ឌូណេស៊ីមានរយៈពេល១០ថ្ងៃ ស្ថាប័នគមនាគមន៍ប៉ាន់ប្រមាណថា នឹងមានប្រជាជនជាង៨០លាននាក់នឹងធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកនេះ ។ ស្ថាប័នសុខាភិបាល ផ្នែកយោធានិងផ្នែកប៉ូលិសរបស់ឥណ្ឌូណេស៊ីបានបង្កើតកន្លែងចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជាបណ្តោះអាសន្នជាច្រើននៅកន្លែងសាធារណៈដូចជាព្រលានយន្តហោះ កំពង់ផែ ចំណតរថយន្តនិងតំបន់សម្រាកនៃផ្លូវហាយវេជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនដែលវិលត្រឡប់ទៅស្រុកកំណើតវិញ ។

ថ្ងៃដដែល លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូណេស៊ីបានអំពាវនាវតាមរយៈបណ្តាញទំនាក់ទំនងសង្គមឱ្យប្រជាជនឥណ្ឌូណេស៊ីរក្សាការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃវីរុសកូវីដ១៩ខណៈពេលជួបជុំគ្នាជាមួយសមាជិកគ្រួសារដើម្បីអបអរសាទរថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌនយ៉ាងសប្បាយរីករាយ ។ លោកស្រី Puan Maharani បានគូសបញ្ជាក់ថា ពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌន កុំភ្លេចគោរពការកំណត់ផ្នែកសុខាភិបាលខាងការបង្ការជំងឺកូវីដ១៩ ។ លោកស្រីបានថ្លែងទៀតថា ការបង្ការការរីករាលដាលនៃវីរុសកូវីដ១៩គឺជាការការពារសាច់ញាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស