ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រកាន់តែច្រើនដល់នីហ៊្សេក្នុងការប្រឆាំងភេរវកម្ម
2022-05-03 15:21:51cri
Share with:

    លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅទីក្រុង Niamey រដ្ឋធានីប្រទេសនីហ៊្សេនៅថ្ងៃទី ២ ខែឧសភា ថា សហគមន៍អន្តរជាតិគួរតែផ្តល់ការគាំទ្រកាន់តែច្រើនដល់កងទ័ពនីហ៊្សេដើម្បីជួយវាយប្រហារកម្លាំងភេរវនិយមក្នុងដែននីហ៊្សេ ។

    លោក António Guterres បានលើកឡើងក្នុងសន្និសីទសារព័ត៌មានដែលរួមគ្នារៀបចំជាមួយលោក Mohamed Bazoum ប្រធានាធិបតីនីហ៊្សេនាថ្ងៃដដែលនោះថា ការវាយប្រហារដោយភេរវកម្មបានកើនឡើងជាបន្តបន្ទាប់នៅតំបន់ Sahel ហើយបានរីករាលដាលទៅដល់ប្រទេសជិតខាងនៃឈូងសមុទ្រហ្គីណេ ។ សហគមន៍អន្តរជាតិគួរតែយល់ដឹងកាន់តែស៊ីជម្រៅថា ភេរវនិយមមិនត្រឹមតែជាបញ្ហាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាការគំរាមកំហែងជាសកលផងដែរ ។

    លោក António Guterres បានបន្តថ្លែងថា "សហគមន៍អន្តរជាតិគួរតែផ្តល់ការគាំទ្រកាន់តែច្រើនដល់កងទ័ពនីហ៊្សេក្នុងវិស័យប្រាក់ទុន សព្វាវុធនិងការបណ្តុះបណ្តាលបុគ្គលិកជាដើមដើម្បីជួយប្រទេសនីហ៊្សេក្នុងការទប់ទល់នឹងការប្រឈមខាងភេរវនិយម "

អ្នកបកប្រែ:魏伟
ប្លុកពិសេស