ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិរបស់អាមេរិក៖ ប្រជាពលរដ្ឋ ៩៤% ព្រួយបារម្ភចំពោះអតិផរណា
2022-05-02 15:53:58cri
Share with:

      ថ្ងៃទី ១ ខែឧសភា តាមម៉ោងក្នុងតំបន់ តាមការស្ទង់ប្រជាមតិថ្មីមួយដែលធ្វើរួមគ្នាដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍និង CNN  ប្រជាពលរដ្ឋអាមេរិកចំនួន៩៤% ព្រួយបារម្ភចំពោះអតិផរណា។

       ដំណឹងបានបង្ហាញថា បាតុភាពអតិផរណាជាបន្តបន្ទាប់បានបង្កជាផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋអាមេរិក ហើយក្លាយជាបញ្ហាមានលក្ខណៈសម្រេចមួយក្នុងការបោះឆ្នោតរយៈកណ្តាល។ មូលហេតុដែលបណ្តាលឱ្យកើតមានអតិផរណាមានចំនួនពីរ ទីមួយគឺការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់និងកង្វះខាតកំលាំងពលកម្មដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ទីពីរគឺផលប៉ះពាល់ដែលស្ថានការណ៍រុស្ស៊ីនិងអ៊ុយក្រែនចំពោះការផ្គត់ផ្គង់ថាមពលសកល។

      ដំណឹងបានឱ្យដឹងទៀតថា អត្រាគាំទ្ររបស់លោកបៃដិនបានរក្សាកម្រិតគួរឱ្យអាក់អន់ចិត្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងការស្ទង់ប្រជាមតិលើកនេះ លោកបៃដិនទទួលបានអត្រាគាំទ្រត្រឹមតែ ៤២%  ដែលក្នុងនោះពលរដ្ឋអាមេរិកត្រឹមតែ ២៨% យល់ស្របចំពោះវិធីដោះស្រាយអតិផរណារបស់លោកបៃដិន ឯ៦៨%ទៀតមិនយល់ស្រប៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស