ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-05-02 16:33:05cri
Share with:

- បរិមាណដឹកជញ្ជូនទំនិញតាមផ្លូវដែកជាតិចិននៅខែមេសា ឆ្នាំ២០២២បានបង្កើតកំណត់ត្រាខ្ពស់បំផុតត្រឹមតែមួយខែក្នុងប្រវត្តិសាស្ត្រ។

- ពិព័រណ៍រូបថតអំពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំនៅសារមន្ទីរអូឡាំពិកក្រុងសាប៉ូរ៉ូ ប្រទេសជប៉ុន។

- ប្រធានសភាជាន់ទាបប៉ាគីស្ថានបានសម្តែងមរណទុក្ខចំពោះជនជាតិចិនដែលរងគ្រោះនៅក្នុងឧប្បទ្ទេហេតុវាយប្រហារភេរវកម្មនៅប៉ាគីស្ថាន។

- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងថា រុស្ស៊ីនឹងមិនបញ្ចប់ប្រតិបត្តិការយោធាពិសេសមុនថ្ងៃទី៩ ខែឧសភាទេ។

- លោកGuttersអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ការប៉ះទង្គិចរវាងអ៊ុយក្រែននិងរុស្ស៊ី បណ្តាលឱ្យ “វិបត្តិទាំង៣” គឺ វិបត្តិស្បៀងអាហារ វិបត្តិថាមពលនិងវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរឡើង។

- នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចនៅវៀតណាម ភាគីទាំង២យល់ព្រមបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

- លទ្ធផលស្ទង់ប្រជាមតិនៅអាមេរិកបានបង្ហាញថា ៩៤%នៃប្រជាជនអាមេរិកព្រួយបារម្ភចំពោះអតិផរណា

គុយបារៀបចំដង្ហែរក្បួនធ្វើបាតុកម្ម “១ ឧសភា” ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មពីអាមេរិក។

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស