នៅទីខ្ពង់រាបដីលឿងនៃភាគខាងជើងខេត្តស្រានស៊ីប្រទេសចិន មានភូមិតូចមួយឈ្មោះលាំងជាហឺ។នាឆ្នាំ ១៩៦៩ យុវជន Xi Jinping ដែលកាលនោះមានអាយុ ១៥ ឆ្នាំ បានចាកចេញពីក្រុងប៉េកាំងមកដល់ទីនេះ ដើម្បីសិក្សា ធ្វើពលកម្ម និងបម្រើការងារ ពេលចាកចេញពីភូមិនេះនាឆ្នាំ ១៩៧៥ យុវជន Xi Jinping ដែលកាលនោះមានអាយុ ២២ឆ្នាំ បានកំណត់គោលដៅឆាកជីវិតរបស់ខ្លួនដោយម៉ឺងម៉ាត់ថា ៖ ធ្វើការងារឱ្យល្អដើម្បីបម្រើប្រជាជន។ ពីមូលដ្ឋានដល់មជ្ឈិមបក្ស លោក Xi Jinping មិនដែលផ្លាស់ប្តូរគោលបំណងនេះទេ។ វិទ្យុមិត្តភាពកម្ពុជាចិន សូមជូនរឿងរ៉ាវធ្វើពលកម្មរបស់យុវជន Xi Jinping ចំនួន ៤ ភាគ ដែលដកស្រង់ពីប្រលោមលោកឯកសាររឿង«លាំងជាហឺ»។
អ្នកផ្សាយសំឡេង៖ សុភា
អ្នកផលិត៖សារាយ
ភាគទី2៖ ខ្ញុំគឺជាកសិករម្នាក់