ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថារុស្ស៊ីនឹងមិនបញ្ចប់ប្រតិបត្តិការយោធាពិសេសមុនថ្ងៃទី ៩ ខែឧសភានោះទេ
2022-05-02 15:09:38cri
Share with:

     តាមដំណឹងដែលប្រកាសដោយផេកក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី ១ ខែឧសភាបានឱ្យដឹងថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងថា រុស្ស៊ីនឹងមិនបញ្ចប់ប្រតិបត្តិការយោធាពិសេសមុនទិវាជ័យជម្នះសង្គ្រាមការពារជាតិថ្ងៃទី ៩ ខែឧសភាដោយចេតនានោះឡើយ។

     លោក Sergei Lavrov បានបន្តថា ការវិវឌ្ឍនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមុនដំបូងគឺអាស្រ័យទៅលើការ"ចាំបាច់ត្រូវកាត់បន្ថយហានិភ័យចំពោះជនស៊ីវិលនិងបុគ្គលិកកងទ័ពរុស្ស៊ីដល់កម្រិត អតិបរមា"។

      លើសពីនេះ លោក Sergei Lavrov ថ្លែងថា រុស្ស៊ីមិនទាមទារឱ្យលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនចុះចាញ់ទេ តែគឺទាមទារឱ្យលោកបញ្ជាឱ្យដោះលែងជនស៊ីវិលទាំងអស់ ព្រមទាំងឈប់ធ្វើការប្រឆាំងតទល់។ គោលដៅរបស់រុស្ស៊ី"មិនរួមទាំងការផ្លាស់ប្តូររដ្ឋអំណាចអ៊ុយក្រែន"នោះឡើយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស