កាលពីថ្ងៃទី១៦ខែមេសា បន្ទាប់ពីការវិលត្រឡប់នៃ យានអវកាសដឹកមនុស្សShenzhou-13របស់ប្រទេសចិនបានចុះចតផែនដីវិញដោយជោគជ័យ។ ទោះជាចម្ងាយត្រង់រវាងស្ថានីយ៍អវកាសចិននិងផ្ទៃដីមានត្រឹមតែប្រហែល៤០០ គីឡូម៉ែត្រក្តី ប៉ុន្តែ ដើម្បីធានាសុវត្ថិភាព ក្រោយពីដកចេញពីស្ថានីយអវកាស យានហោះហើរគឺត្រូវហោះតាមគន្លងតារាជុំវិញភពផែនដីរយៈពេលយូរ ទើបអនុញ្ញាតិឱ្យត្រឡប់ចូលមណ្ឌលបរិយាកាសម្ដងមួយជំហានៗ រហូតដល់ចុះចតលើផ្ទៃដី។ ក្នុងអំឡុងពេលនេះ រាល់សកម្មភាពរបស់យានហោះហើរគឺមិនអាចកាត់ផ្ដាច់ពីការគ្រប់គ្រងនៅផ្ទៃដីឡើយ។ នៅមជ្ឈមណ្ឌលគ្រប់គ្រងការបោះហើរនៃយានអវកាសក្រុងប៉េកាំង មានមនុស្សម្នាក់ត្រូវបានកោតសរសើរថាជា “ម្រាមដៃមាសដែលបញ្ជាពីចម្ងាយ” គឺលោក Yu Tianyi អគ្គបញ្ជាការរងនៃក្រុមភារកិច្ចអវកាសដឹកមនុស្សនិងនាយករងនៃក្រុមបញ្ជាពីចម្ងាយរបស់មជ្ឈមណ្ឌលនេះ ។
“បញ្ជាការដែលចាត់បញ្ចូនទៅអវកាស ចំណាយរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលណាបញ្ជូនទៅហើយពុំអាចកែប្រែឡើយ ចាំបាច់ត្រូវចាត់បញ្ជូនឱ្យត្រឹមត្រូវ។ បើបញ្ជាខុស លទ្ធផលទទួលយកមិនកើត។” លោក Yu Tianyi ក៏ដូចជាក្រុមការងាររបស់លោកត្រូវបានស្គាល់ថាជាមនុស្សដែលនៅជិតបំផុតជាមួយយានអវកាសរវាងលំហមេឃនិងផ្ទៃដី។
លោក Yu Tianyi ឆ្នាំនេះអាយុ ៤២ឆ្នាំ លោកបានបម្រើការងារសិក្សាស្រាវជ្រាវ ផលិតកម្មវិធីស្ទង់និងគ្រប់គ្រងកិច្ចការអវកាសរយៈពេលយូរ ។លោកបាននិយាយថា លោកមានសំណាងណាស់ ព្រោះរយៈពេលដែលលោកចូលបម្រើការងារស្របពេលដែលវិវឌ្ឍរីកចម្រើនសំខាន់នៃវិស័យអវកាស ប្រទេសចិនបានបញ្ជូនអវកាសនាយិក ចាប់ផ្តើមរុករកភពព្រះចន្ទនិងភពព្រះអង្គា លោកបានចូលរួមផ្ទាល់ក្នុងភារកិច្ចអវកាសនិមិត្តសញ្ញាមួយហើយមួយទៀត លោកបានថ្លែងថា “បុគ្គលិកផ្នែកអវកាសជាច្រើនជំនាន់បានបន្តតស៊ូ ដូច្នេះហើយបុព្វហេតុអវកាសជាតិយើងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាឥតឈប់ឈរ!”