ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកGuterres៖ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនវិបត្តិខាងស្បៀងអាហារ ថាមពលនិងហិរញ្ញវត្ថុនៅអាហ្វ្រិក
2022-05-02 15:42:16cri
Share with:

     លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅក្រុងដាកា រដ្ឋធានីសេណេហ្គាល់កាលពី ថ្ងៃទី១ ខែឧសភាថា     ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនវិបត្តិខាងស្បៀងអាហារ ថាមពលនិងហិរញ្ញវត្ថុនៅអាហ្វ្រិក ដែលប្រហែលនឹងបណ្តាលឱ្យតំបន់មួយចំនួននៃអាហ្វ្រិកធ្លាក់ក្នុងអស្ថិរភាពនយោបាយនិងភាពចលាចលក្នុងសង្គម។

       លោកបានបន្តថា  ដើម្បីឆ្លើយតបនឹងវិបត្តិស្បៀងអាហារនៅអាហ្វ្រិក គួរលុបចោលការដាក់កំហិតលើការនាំចេញដ៏មិនចាំបាច់ គ្រប់គ្រងតម្លៃបរិភោគអាហារ ដើម្បីធានាស្បៀងអាហារនិងថាមពលហូរចូលទីផ្សារដោយនឹងនរ។ លោកបានថ្លែងថា ៖ “បើមិនឱ្យស្បៀងអាហារនិងជីគីមីរបស់អ៊ុយក្រែន រុស្ស៊ី និងបេឡារុស្សចូលក្នុងទីផ្សារឡើងវិញទេនោះ បញ្ហាសុវត្ថិភាពស្បៀងអាហារគ្មានដំណោះស្រាយដ៏ប្រាកដប្រជាទេ។”

     លោកបានបន្តទៀតថា អង្គការសហប្រជាជាតិបានបង្កើតក្រុមទប់ទល់វិបត្តិស្បៀងអាហារ ថាមពលនិងហិរញ្ញវត្ថុជាសកលលោក ដែលមានប្រយោជន៍ដល់ការជំរុញឱ្យអង្កការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗទប់ទល់នឹងវិបត្តិ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស