ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានសភាជាន់ទាបប៉ាគីស្ថានចូលរំលែកទុក្ខឥស្សរជនចិនដែលបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារភេរវកម្ម
2022-05-02 16:02:25cri
Share with:

       លោក Ashraf ប្រធានសភាជាន់ទាបប្រទេសប៉ាគីស្ថានបានទៅដល់ស្ថានទូតចិនប្រចាំប៉ាគីស្ថានកាលពីថ្ងៃទី១ ខែឧសភា ដើម្បីចូលរំលែកទុក្ខអ្នករងគ្រោះស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយភេរវកម្មលើរថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យKarachi

      លោក Ashraf បានប្រាប់ថា សភាជាន់ទាបប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងនឹងទង្វើភេរវកម្មឃោរឃៅបែបនេះ។ លោកសូមតាងនាមសភាប៉ាគីស្ថាននិងប្រជាជនប៉ាគីស្ថានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះប្រជាជនចិន អារម្មណ៍របស់ប្រជាជនប៉ាគីស្ថានក៏ក្រៀមក្រំដូចប្រជាជនចិនអញ្ចឹងដែរ។

         លោកបានបន្តថា ទំនាក់ទំនងប៉ាគីស្ថាន-ចិនជាគំរូនៃទំនាក់ទំនងរវាងប្រទេស ។ មិត្តចិនបានធ្វើដំណើរដ៏ឆ្ងាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅប៉ាគីស្ថាន ដែលបានរួមចំណែកដ៏សំខាន់ដល់ការរឹតចំណងមិត្តភាពរវាងប៉ាគីស្ថាននិងចិន  គឺជាភ្ញៀវដែលប្រជាជនប៉ាគីស្ថានរាប់អាននិងគោរពយ៉ាងខ្លាំង។ ភេរវកម្មជាសត្រូវសាធារណនៃមនុស្សជាតិ ប៉ាគីស្ថានក៏រងការប៉ះពាល់ខ្លាំងដែរ។ ប៉ាគីស្ថាននឹងបន្តខិតខំវាយបង្ក្រាបភេរវកម្ម ដើម្បីចាប់ឃាតករក្នុងករណីវាយប្រហារភេរវកម្មលើកនេះ នឹងបង្កើនការការពារសុវត្ថិភាពចំពោះប្រជាជនចិន ដាច់ខាតមិនអនុញ្ញាតិរឿងបែបនេះកើតឡើងទៀតទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស