ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping៖ ពលកម្មជាកិត្តិយស
2022-05-02 14:51:32cri
Share with:

កិត្តិយសជារបស់អ្នកធ្វើពលកម្ម សុភមង្គលជារបស់អ្នកធ្វើពលកម្ម



ពលកម្មជាកិត្តិយស

 

 

កាលពីលោក Xi Jinpingនៅក្មេង បានទៅធ្វើការនៅជនបទ ហូបចុក ស្នាក់នៅ និងធ្វើពលកម្មជាមួយកសិករ ។

លោកបានរំលឹកថា៖ពេលទើបទៅដល់អ្វីដែលទ្រាំមិនបានបំផុតគឺសត្វចៃ លោកត្រូវបានចៃខាំកន្ទួលពេញស្បែកក្លាយជាពងបែក កាលណារលួយឈឺដល់មិនចង់រស់ ប៉ុន្តែ៣ឆ្នាំក្រោយ ក៏លែងខ្លាចចៃខាំទៀតហើយ។

 

មិនថាធ្វើការដឹកនាំនៅថ្នាក់ណាក្តី លោករក្សាបាននូវធាតុពិតរបស់អ្នកធ្វើពលកម្មជាប់រហូត

ប្រជាជាតិចិនជាជនជាតិដែលពូកែធ្វើពលកម្ម និងពូកែឆ្នៃប្រឌិត។

 

ពីសមាជបក្សលើកទី១៨មក លោកតែងជួបសំណេះសំណាលផ្ទាល់ជាមួយពលករ

មុនចូលឆ្នាំចិនជាប់រវល់ខ្លាំងទេ 

ខ្ញុំមកមើលអ្នកទាំងអស់គ្នាជាពិសេស

 អ្នកទាំងអស់គ្នាខំប្រឹងធ្វើការដូចជាឃ្មុំដ៏ឧស្សាហ៍អញ្ចឹង

 

លោកបានសរសើរដល់អ្នកធ្វើពលកម្ម

ខ្ញុំចង់ឃើញថាគ្រូបង្រៀនធ្វើការប្រចាំនៅទីជនបទ ចាក់ឫសនៅទីនេះការងាររបស់អ្នកទាំងអស់គ្នាមានន័យណាស់។

 ការងារមិនបែងចែកឋានៈថោកទាប ថ្លៃថ្នូរ ខ្ពស់ទាបទេ ឱ្យតែធ្វើពលកម្មជាក់ស្តែងដោយខិតខំតស៊ូ ទោះធ្វើការងារធម្មតាក៏អាចបង្កើតលទ្ធផលមិនធម្មតាបានដែរ។

 

អ្នកទាំងអស់គ្នាបានស្លៀកសំលៀកបំពាក់វេជ្ជសាស្ត្រ ខ្ញុំមើលមិនឃើញមុខរបស់អ្នកទាំងអស់គ្នាទេ អ្នកទាំងអស់គ្នាជាមនុស្សគួរឱ្យគោរពស្រឡាញ់បំផុតក្នុងចិត្តរបស់ខ្ញុំ ។

 ជាធម្មតាអ្នកទាំងអស់គ្នាតែងតែរងព្យុះភ្លៀង  ប្រយុទ្ធជាមួយនឹងភាពរងាខ្លាំង និងក្តៅបំផុត អ្នកទាំងអស់គ្នាជាអ្នកបង្កើតនិងគាំពារជីវភាពដ៏ល្អបវរ អ្នកទាំងអស់គ្នានឿយហត់ហើយ!

 

លោកបានលើកទឹកចិត្តអ្នកទាំងឡាយឱ្យតស៊ូបន្តទៀត

រដ្ឋបាលនិងគណៈកម្មការបក្សគ្រប់ថ្នាក់គួរយកចិត្តទុកដាក់ចំពោះអ្នកធ្វើពលកម្ម។ ជីវភាពល្អកើតចេញមកពីការតស៊ូ មូរដៃអាវខំប្រឹងធ្វើការ។

 

កិត្តិយសជារបស់អ្នកធ្វើពលកម្ម សុភមង្គលជារបស់អ្នកធ្វើពលកម្ម។

ការធ្វើពលកម្មមានកិត្តិយសបំផុត។

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស