ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មូលនិធិអន្តរជាតិចិនស្តីពីការអប់រំភាសាចិន បានបង្កើតមូលនិធិពិសេសសម្រាប់ការងារសម្របសម្រួលក្រោយពីកើតរឿងវាយប្រហារដោយភេរវកម្មលើរថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យKarachi ប្រទេសប៉ាគីស្ថាន
2022-05-01 14:43:31cri
Share with:

       កាលពីថ្ងៃទី២៦ ខែមេសា រថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយភេរវកម្មនៅក្នុងបរិវេណសាលា គ្រូជនជាតិចិន ៣នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិត គ្រូចិន ១ នាក់រងរបួស និងមានបុគ្គលិកប៉ាគីស្ថានជាច្រើននាក់រងរបួសនិងស្លាប់បាត់បង់ជីវិត។ នៅថ្ងៃទី ៣០ខែមេសា មូលនិធិអន្តរជាតិចិនស្តីពីការអប់រំភាសាចិនដែលទទួលខុសត្រូវក្នុងការប្រតិបត្តិការវិទ្យាស្ថានខុងជឺ បានប្រកាសថា នឹងផ្តល់ថវិកា ៥ សែនយាន់ប្រាក់ចិន ដើម្បីបង្កើត "មូលនិធិពិសេសសម្រាប់ការងារសម្របសម្រួលក្រោយពីកើតរឿងវាយប្រហារដោយភេរវកម្មលើរថយន្តរបស់វិទ្យាស្ថានខុងជឺនៅសាកលវិទ្យាល័យKarachi " ដើម្បីជួយជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ និងជួយវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi ក្នុងការដោះស្រាយការងារពាក់ព័ន្ធ ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស