ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីប៉ាគីស្ថានចូលរួមរំលែកទុក្ខចំពោះជនជាតិចិនដែលរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារភេរវកម្មនៅប៉ាគីស្ថាន
2022-05-01 15:19:43cri
Share with:

លោកArif Alvi ប្រធានាធិបតីប៉ាគីស្ថានបានអញ្ជើញមកដល់អគ្គស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី៣០ខែមេសា ដើម្បីរំលែកទុក្ខចំពោះជនជាតិចិនដែលបានរងគ្រោះស្លាប់ក្នុងការវាយប្រហារភេរវកម្មនៃរថយន្តវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យKarachi។


លោក Alvi  បានថ្លែងថា គ្រូបង្រៀន៣រូបគឺជាបេសកជនមិត្តភាពនៃការផ្លាស់ប្តូរវប្បធម៌រវាងប៉ាគីស្ថាននិងចិន ការស្លាប់បាត់បង់ជីវិតរបស់គ្រូបង្រៀនចិនបានធ្វើឱ្យប៉ាគីស្ថានបាត់បង់សាច់ញាតិ ដែលធ្វើឱ្យប៉ាគីស្ថានសោកស្តាយណាស់។  ។  ភេរវជនបំផុសការវាយប្រហារលើកនេះគឺក្នុងគោលដៅបំផ្លាញមិត្តភាពរវាងប៉ាគីស្ថាននិងចិន បំផ្លាញការកសាងរបៀងសេដ្ឋកិច្ចប៉ាគីស្ថាន-ចិន។ ការអភិវឌ្ឍនិងការកសាងរបៀងសេដ្ឋកិច្ចរបស់ប៉ាគីស្ថានមិនអាចធ្វើបានដោយគ្មានការគាំទ្រពីបងប្អូនដែកថែបចិននោះទេ ភាគីប៉ាគីស្ថាននឹង ប្រយុទ្ធប្រឆាំងនឹងភេរវនិយមដោយខិតខំអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងអង្គការចិននៅប៉ាគីស្ថាន បង្រ្កាបការប៉ុនប៉ងណាមួយដែលបំផ្លាញទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស