ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីជំងឺរលាកថ្លើមកុមារដែលមិនដឹងពីមូលហេតុនៅប្រទេសអង់គ្លេសបានកើនឡើងដល់១៤៥ករណី
2022-05-01 15:20:44cri
Share with:

នាយកដ្ឋានសុខាភិបាលនិងសន្តិសុខអង់គ្លេសបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៩ខែមេសាថា ករណីជំងឺរលាកថ្លើមកុមារដែលមិនដឹងពីមូលហេតុនៅប្រទេសអង់គ្លេសបានកើនឡើងដល់១៤៥ករណី  បច្ចុប្បន្ននៅតែបន្តស៊ើបអង្កេតពីលទ្ធភាពមូលហេតុគ្រប់ប្រភេទដែលបណ្តាលឱ្យមានការកើនឡើងខុសពីធម្មតានៃជំងឺនេះ។

តាមសេចក្តីប្រកាសបានឱ្យដឹងថា ករណីជំងឺប្រភេទនេះសំខាន់កើតលើក្រុមកុមារក្រោមអាយុ៥ឆ្នាំ រោគសញ្ញាដំបូងនៃជំងឺនេះគឺរលាកក្រពះពោះវៀន មានដូចជារាគនិង ចង្អោរជាដើម បន្ទាប់មកកើតមានជំងឺខាន់លឿង ។ មេរោគដែលបង្កឱ្យឆ្លងជំងឺរលាកថ្លើមទូទៅមិនបានរកឃើញក្នុងករណីជំងឺត្រូវបានរាយការណ៍ខាងលើនោះទេ។

ក្រៅពីអង់គ្លេស ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក អេស្ប៉ាញ និងអៀរឡង់ជាដើមក៏បានរាយការណ៍ពីការរកឃើញករណីជំងឺរលាកថ្លើមដែលមិនដឹងពីមូលហេតុក្នុងក្រុមកុមារកាលពីថ្មីៗនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស