ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនៃស្ថាប័នស្រាវជ្រាវឯកទេសនៃប្រទេសរុស្សីនិងអៀរឡង់រិះគន់យ៉ាងខ្លាំងក្លាចំពោះផែនការបញ្ចេញទឹកបំពុលនុយក្លេអ៊ែររបស់ជប៉ុន
2022-05-01 14:39:20cri
Share with:

      ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Xinhua ចិនកាលពីពេលថ្មីៗនេះ អ្នកជំនាញពីររូបមកពីស្ថាប័នស្រាវជ្រាវឯកទេសនៃប្រទេសរុស្ស៊ី និងអៀរឡង់បានរិះគន់យ៉ាងខ្លាំងចំពោះផែនការបញ្ចេញទឹកបំពុលនុយក្លេអ៊ែររបស់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន ដោយលើកឡើងថា ទង្វើនេះគឺមិនទទួលខុសត្រូវទាល់តែសោះ វាជាគ្រោះមហន្តរាយដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រពិភពលោក និងគំរាមកំហែងដល់សុខភាពមនុស្សជាតិទាំងមូល។

សមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រធម្មជាតិរុស្ស៊ីបានថ្លែងទៅកាន់អ្នកសារព័ត៌មានទីភ្នាក់ងារព័ត៌មាន Xinhua ចិនថា ផែនការរបស់ជប៉ុនស្តីពីការបញ្ចេញទឹកបំពុលនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រគឺមិនទទួលខុសត្រូវទាល់តែសោះ ហើយវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខបរិស្ថានសមុទ្រពិភពលោក ប្រព័ន្ធសុខភាពសាធារណៈអន្តរជាតិ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសជិតខាង។

     សាស្ត្រាចារ្យផ្នែកវិស្វកម្មប្រព័ន្ធចំណីអាហារនិងជីវសាស្រ្តនៃសាកលវិទ្យាល័យ Dublin ប្រទេសអៀរឡង់បានប្រាប់អ្នកសារព័ត៌មានទីភ្នាក់ងារព័ត៌មាន Xinhua ចិនកាលពីប៉ុន្មានថ្ងៃមុនថា ប្រទេសជប៉ុនជំរុញផែនការបញ្ចេញទឹកបំពុលនុយក្លេអ៊ែរចូលក្នុងសមុទ្រដោយឯកតោភាគី វាច្បាស់ជាគ្រោះមហន្តរាយដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃសមុទ្រពិភពលោក និងគំរាមកំហែងដល់សុខភាពមនុស្សជាតិទាំងមូល។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស