ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅរុស្ស៊ីនិងអ៊ុយក្រែន
2022-04-30 13:27:09cri
Share with:

      កាលពីថ្ងៃទី ២៩ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកGuterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រនៅរុស្ស៊ីនិងអ៊ុយក្រែន។ ប្រទេសចិនតែងតែគាំទ្ររុស្ស៊ីនិងអ៊ុយក្រែនបន្តធ្វើការចរចាដោយពុះពារឧបសគ្គ ហើយក៏ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីបញ្ចុះបញ្ចូលសន្តិភាព និងជំរុញការចរចា។

      កាលពីប៉ុន្មានថ្ងៃមុន លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនិងអ៊ុយក្រែនជាបន្តបន្ទាប់។លោកបានលើកឡើងថា អង្គការសហប្រជាជាតិផ្តោតសំខាន់លើការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ និងកិច្ចព្រមព្រៀងសន្តិភាព ហើយបានអំពាវនាវឱ្យភាគីទាំងពីរបញ្ចប់ជម្លោះ និងសម្រេចបាននូវសន្តិភាព ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

      លោក Zhao Lijian បានសង្កត់ធ្ងន់ថា ក្រោមបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់នូវការរួបរួមជាជាងការបំបែកបំបាក់ ត្រូវការលទ្ធិប្រជាធិបតេយ្យជាជាងអនុត្តរភាព ធ្វើការពិគ្រោះពិភាក្សាជាជាងការដាក់ទណ្ឌកម្មដោយឯកតោភាគី ត្រូវមានឯករាជ្យភាពជាជាងការចូលភាគីណាមួយ ដើម្បីរួមគ្នាជំរុញឱ្យបញ្ចប់ជម្លោះ និងទទួលបានសន្តិភាពក្នុងពេលឆាប់ៗ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស