ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកនៃទីភ្នាក់ងារសន្តិសុខជាតិប៉ូឡូញថ្លែងថា ប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែនក្នុងចំនួនដ៏ច្រើន
2022-04-30 12:40:18cri
Share with:

កាលពីថ្ងៃទី ២៩ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Paweł Soloch អគ្គនាយកនៃទីភ្នាក់ងារសន្តិសុខជាតិប៉ូឡូញ បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា រដ្ឋាភិបាលប៉ូឡូញបានផ្តល់រថក្រោះជាច្រើនគ្រឿង រថក្រោះចម្បាំងទ័ពថ្មើរជើង និងយន្តហោះគ្មានមនុស្សបើកដល់អ៊ុយក្រែន។

លោក Paweł Soloch មិនបានបង្ហើបឱ្យដឹងពីចំនួនជាក់លាក់ក្នុងបទសម្ភាសន៍នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានផ្សាយដំណឹងកាលពីថ្ងៃទី២៩ ខែមេសាថា រថក្រោះជាង ២០០គ្រឿងត្រូវបានផ្ទេរទៅឱ្យអ៊ុយក្រែន។

លោក Paweł Soloch ក៏បានបន្តថា ពេលបច្ចុប្បន្ន ទាហានអាមេរិកប្រហែល ១ ម៉ឺននាក់កំពុងឈរជើងក្នុងប្រទេសប៉ូឡូញ។

សូមបញ្ជាក់ថា លោក Duda ប្រធានាធិបតីប៉ូឡូញបានថ្លែងនៅដើមសប្តាហ៍នេះថា ប៉ូឡូញបានផ្តល់ជំនួយយោធាប្រមាណ ១៥៨០  លានដុល្លារអាមេរិកដល់អ៊ុយក្រែន៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស