ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ការអនុវត្តនូវអនុសញ្ញាហាមអាវុធគីមីដោយគ្រប់ជ្រុងជ្រោយនិងតុល្យភាព នៅតែប្រឈមនឹងបញ្ហាជាច្រើន
2022-04-30 13:26:01cri
Share with:



ថ្ងៃទី២៩ ខែមេសា ជាខួបលើកទី ២៥ នៃការចូលជាធរមាននៃអនុសញ្ញាហាមអាវុធគីមី លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅពេលឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ចាប់ពីអនុសញ្ញាហាមអាវុធគីមីចូលជាធរមានរយៈពេល២៥ឆ្នាំមក វាបានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ប៉ុន្តែការអនុវត្តនូវអនុសញ្ញាហាមអាវុធគីមីដោយគ្រប់ជ្រុងជ្រោយនិងតុល្យភាព នៅតែប្រឈមនឹងបញ្ហាជាច្រើន ។

    លោក Zhao Lijian បន្តថា “ឃ្លាំងស្តុកអាវុធគីមីរបស់អាមេរិកនៅមិនទាន់ត្រូវបានបំបាត់ចោលនៅឡើយទេ ការបំបាត់ចោលអាវុធគីមីដែលជប៉ុនបោះបង់ចោលនៅក្នុងប្រទេសចិនក៏បានហួសពេលជាច្រើនលើកហើយដែរ។ប្រទេសមួយចំនួនឆ្លៀតយកបញ្ហាក្តៅដូចជាអាវុធគីមីរបស់ស៊ីរីដើម្បីធ្វើរឿងនយោបាយ ដែលបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការប្រក្រតីរបស់អង្គការហាមឃាត់អាវុធគីមី។ ប្រទេសពាក់ព័ន្ធគួរតែដើរស្របតាមទិសដៅជាមួយសហគមន៍អន្តរជាតិ រ៉ាប់រងយ៉ាងជាក់លាក់នូវទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ខ្លួន ហើយរួមគ្នាគាំពារសិទ្ធិអំណាចនៃអនុសញ្ញាហាមអាវុធគីមី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស