ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-04-30 14:07:53cri
Share with:

-ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើសន្និសីទដើម្បីវិភាគនិងស្រាវជ្រាវស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

-លោក Wang  Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើជាអធិបតីភាពក្នុងសន្និសីទរដ្ឋមន្រ្តីការបរទេសរវាងចិននិងប្រទេសCaribbeanដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។

-ក្រសួងការបរទេសចិនសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅរុស្ស៊ីនិងអ៊ុយក្រែន។

-ក្រសួងការបរទេសចិនបង្ហាញថា ការអនុវត្តនូវអនុសញ្ញាហាមអាវុធគីមីដោយគ្រប់ជ្រុងជ្រោយនិងតុល្យភាព នៅតែប្រឈមនឹងបញ្ហាជាច្រើន។

-ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកបង្កើនកម្លាំងជំរុញការធ្វើនយោបាយធូបនីយកម្មផ្នែកសិទ្ធិមនុស្ស បានរារាំងដល់ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ពិភពលោក។

-ការវាយតម្លៃរបស់សហគ្រាសចិននិងបរទេសលើបរិយាកាសធ្វើពាណិជ្ជកម្មរបស់ប្រទេសចិនលេចចេញនិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

-អគ្គនាយកនៃទីភ្នាក់ងារសន្តិសុខជាតិប៉ូឡូញថ្លែងថា ប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែនក្នុងចំនួនដ៏ច្រើន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស