ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកបង្កើនកម្លាំងជំរុញការធ្វើនយោបាយធូបនីយកម្មផ្នែកសិទ្ធិមនុស្ស បានរារាំងដល់ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ពិភពលោក
2022-04-30 12:34:55cri
Share with:

ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ សហរដ្ឋអាមេរិកចេញផ្សាយរបស់ដែលហៅថា «របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ប្រទេសប្រចាំឆ្នាំ២០២១» ដែលបានបណ្តាលមានការប្រឆាំង និងការរិះគន់ជាសាធារណៈពីប្រទេសជាច្រើន។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៩ ខែមេសាថា សហរដ្ឋអាមេរិកបានដើរបញ្ច្រាសនិន្នាការប្រវត្តិសាស្ត្រ ដើម្បីការពារផលប្រយោជន៍អនុត្តរភាពរបស់ខ្លួន ហើយបង្កើនកម្លាំងជំរុញការធ្វើនយោបាយធូបនីយកម្មលើផ្នែកសិទ្ធិមនុស្ស ដែលបានរារាំងដល់ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ពិភពលោក ។

លោក Zhao Lijian បានបន្តថា អ្វីដែលហៅថា «របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ប្រទេសប្រចាំឆ្នាំ២០២១» របស់សហរដ្ឋអាមេរិកបាននិយាយឆ្ការដៃឆ្ការជើងចំពោះ

ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនិងតំបន់ចំនួន១៩៨ ជុំវិញពិភពលោក ប៉ុន្តែវាមិនបាននិយាយពីខ្លួនទាល់តែសោះ ។ ការចោទប្រកាន់ដោយគ្មានហេតុផលចំពោះសិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀតគ្មានប្រយោជន៍ចំពោះការកែលម្អសិទ្ធិមនុស្សរបស់ប្រទេសខ្លួនទេ គឺមានតែបង្ហាញឱ្យឃើញនូវស្តង់ដារពីរនិងការលាក់ពុតរបស់ខ្លួនប៉ុណ្ណោះ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស