ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកនិងអូស្ត្រាលីគួរពិចារណាពីកំហុសរបស់ខ្លួនដែលថា ហេតុអ្វីបានជាមិនអាចរារាំងបាននូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកនិងចិន?
2022-04-29 11:54:22cri
Share with:


មានព្រលឹងខ្មោចមួយកំពុងហោះហើរទៅមកលើមហាសមុទ្រប៉ាស៊ីហ្វិក ។ ខ្ញុំមិនមែននិយាយអំពីប្រទេសចិននោះទេ គឺនិយាយអំពីពួកយើង ។ពេលថ្មីៗកន្លងទៅនេះ កាសែត The Guardian របស់អង់គ្លេសបានចុះផ្សាយអត្ថបទ ដើម្បីរិះគន់ប្រទេសទាំងពីរសហរដ្ឋអាមេរិកនិងអូស្ត្រាលីដែលមានប្រតិកម្មហួសហេតុពេកចំពោះការដែលចិននិងប្រជុំកោះសាឡូម៉ូនចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ។

ចាប់ពីភាគីអូស្ត្រាលីចាត់មន្ត្រីជាន់ខ្ពស់ទៅនិយាយបញ្ចុះបញ្ចូលនិងរារាំងជាច្រើនលើកនៅប្រជុំកោះសាឡូម៉ូន ដល់លោក Kurt Campbell អ្នកសម្របសម្រួលកិច្ចការមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកនៃគណៈកម្មាធិការសន្តិសុខជាតិអាមេរិកទៅដាក់សម្ពាធលើប្រទេសប្រជុំកោះសាឡូម៉ូននៅពេលថ្មីៗកន្លងទៅ រហូតដល់បង្កការបដិបក្ខគ្នាដែលលាបពណ៌យោធាលើកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសប្រជុំកោះសាឡូម៉ូនដោយចេតនា សហរដ្ឋអាមេរិកនិងអូស្ត្រាលីបានគំរាមកំហែងដល់ប្រជុំកោះសាឡូម៉ូននិងមួលបង្កាច់កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសប្រជុំកោះសាឡូម៉ូនមិនដាច់ជាប់រហូតមក ។

ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រជុំកោះសាឡូម៉ូននិងប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារសណ្តាប់ធ្នាប់សង្គម ការពារសន្តិសុខរបស់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ជំនួយមនុស្សធម៌និងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិជាដើមលើមូលដ្ឋានមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ម៉េចញ៉ាំងឱ្យសហរដ្ឋអាមេរិកនិងអូស្ត្រាលីមានប្រតិកម្មយ៉ាងខ្លាំងប៉ុណ្ណឹង?

បើមើលពីឫសគល់ គឺដោយមកពីសហរដ្ឋអាមេរិកនិងអូស្ត្រាលីមិនដែលចាត់ទុកប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកដូចជាប្រទេសប្រជុំកោះសាឡូម៉ូនជាប្រទេសមានអធិបតេយ្យភាពនោះទេ គឺចាត់ទុកជាទីធ្លាខាងក្រោយរបស់ពួកគេ ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីបានយល់ឃើញថា តើប្រទេសកោះប៉ាស៊ីហ្វិកនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសណានិងមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសណា ត្រូវសម្រេចដោយសហរដ្ឋអាមេរិកនិងអូស្ត្រាលី ។ តាមការពិត នេះបានបង្ហាញឱ្យឃើញពីគំនិតអំពីអាណានិគមនិយមនិងអនុត្តរភាពនិយម ។

សហរដ្ឋអាមេរិកនិងអូស្ត្រាលីគួរតែគិតពិចារណាឡើងវិញថា ហេតុអ្វីបានជាបានធ្វើការបំផ្លាញដោយពេញទំហឹង ក៏នៅតែមិនអាចរារាំងបាននូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកោះប៉ាស៊ីហ្វិកដូចជាប្រជុំកោះសាឡូម៉ូនជាដើម? ពីព្រោះកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសទាំងនេះគឺមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក វាគ្មានអមលក្ខខណ្ឌនយោបាយណាមួយទេ គឺជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់យ៉ាងពិតប្រាកដ ។ បន្ទាប់ពីកើតជំងឺកូវីដ១៩ ចិនបានផ្តល់ជំនួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចំពោះប្រទេសកោះប៉ាស៊ីហ្វិកយ៉ាងសកម្ម ។ កាលពីខែឧសភាឆ្នាំ២០២១ ប្រជុំកោះសាឡូម៉ូនបានក្លាយជាប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកទីមួយដែលបានចាក់វ៉ាក់សាំងរបស់ចិនក្នុងក្របខណ្ឌទូទាំងប្រទេស ។

ផ្ទុយទៅវិញ ប្រទេសទាំងពីរសហរដ្ឋអាមេរិកនិងអូស្ត្រាលីមិនដែលយកចិត្តទុកដាក់ដល់សំណូមពរអភិវឌ្ឍន៍របស់ប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកសោះ គ្រាន់តែចាត់ទុកវាជាឧបករណ៍នៃភូមិសាស្ត្រនយោបាយប៉ុណ្ណោះ ។ ពេលថ្មីៗកន្លងទៅនេះ កាសែត Solomon Star  បានចុះផ្សាយអត្ថបទដោយរិះគន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក Kurt Campbell ថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រជុំកោះសាឡូម៉ូនដែលត្រូវបានវ៉ាស៊ីនតោនបំភ្លេចអស់រយៈពេល៨០ឆ្នាំ គ្រាន់តែមានបំណងបង្ខំឱ្យភាគីប្រទេសប្រជុំកោះសាឡូម៉ូនលះបង់ចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយប្រទេសចិនប៉ុណ្ណោះ ។

ទង្វើដ៏អាក្រក់គ្រប់បែបយ៉ាងនាំឱ្យសហរដ្ឋអាមេរិកនិងអូស្ត្រាលីមិនអាចទទួលបានការគាំទ្រពីប្រជាជននៅប៉ាស៊ីហ្វិកខាងត្បូងជាយូរមកហើយ ។ ព្រលឹងខ្មោចដែលបង្ខំឱ្យប្រទេសដទៃឈរនៅជាមួយខ្លួននិងបំផ្លាញសន្តិភាពក្នុងតំបន់ គួរតែរលាយបាត់ក្នុងលំហអាកាសនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងក្នុងពេលឆាប់ៗ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស