ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅភ្នំអេវឺរេស"បេសកកម្មកំពូល" របស់ចិនចាប់ដំណើរការនៅថ្ងៃ២៨ ខែមេសា
2022-04-29 14:26:53cri
Share with:

សកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅភ្នំអេវឺរេស"បេសកកម្មកំពូល" របស់ចិនបានចាប់ដំណើរការទាំងស្រុងនៅថ្ងៃ២៨ ខែមេសា ដោយមានការចូលរួមពីអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាង ២៧០ នាក់ដែលមកពីក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រចំនួន ១៦ ។ សូមបញ្ជាក់ថា នេះជាសកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្របែបចម្រុះដែលគ្របដណ្តប់លើមុខជំនាញច្រើនបំផុត មានអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រច្រើនបំផុតនិងប្រើឧបករណ៍ទំនើបបំផុតបន្ទាប់ពីសកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅតំបន់ខ្ពង់រាប Qinghai-Xizang ប្រទេសចិនលើកទីពីររួចមក ។

សកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនេះនឹងធ្វើការពិសោធចម្រុះអំពីបរិយាកាសខ្យល់អាកាសនៅស្ថានីយភ្នំអេវឺរេសក្នុងកម្ពស់ ៤២៧៦ ម៉ែត្រ។ យោងតាមការឧទ្ទេសនាមរបស់អ្នកសារព័ត៌មានអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា ការងារត្រៀមរៀបចំសម្រាប់សកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅស្ថានីយភ្នំអេវឺរេសកំពុងដំណើរការ ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស