ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zelensky ត្រូវអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ក្រសួងការបរទេសចិនថ្លែងថា ប្រទេសG20 ត្រូវជៀសវាងកុំឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិក្លាយជារឿងនយោបាយ
2022-04-29 14:21:00cri
Share with:

ជុំវិញករណីដែលលោក Zelensky ប្រធានាធិបតីអ៊ុយក្រែនថ្លែងថាលោកត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រទេស G20 លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៨ ខែមេសាថា ប្រទេស G20 ត្រូវតែផ្តោតសំខាន់លើភារកិច្ចចម្បងរបស់ខ្លួនហើយជៀសវាងកុំឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិក្លាយជារឿងនយោបាយនិងជាអាវុធ ។

លោក Wang Wenbin បានបន្តថា ប្រទេស G20 គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិ។ ស្ថានការណ៍អន្តរជាតិបច្ចុប្បន្នកំពុងប្រឈមមុខនឹងអស្ថិរភាព និងភាពមិនប្រាកដប្រជាជាច្រើន ដូច្នេះ រឿងបន្ទាន់សម្រាប់សហគមន៍អន្តរជាតិគឺត្រូវរួបរួមនិងសហការគ្នា ដើម្បីទប់ទល់បញ្ហាប្រឈម ។ បណ្តាប្រទេសនានាត្រូវប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាជាជាងការធ្វើឱ្យមានការបដិបក្ខនឹងគ្នា ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការជាជាងធ្វើការបំបែកបំបាក់ ត្រូវរួមសហការគ្នាដើម្បីគាំពារស្ថិរភាពពិភពលោក តែមិនមែនពង្រីកឥទ្ធិពលនៃជម្លោះនោះឡើយ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស