ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាជ្ញាធរមានសមត្ថកិច្ចចំនួន ១០ ដាក់ចេញនូវវិធានការថ្មីដើម្បីបង្កើនការគាំទ្រការបង្វិលសងពន្ធនាំចេញក្នុងន័យលំនឹង "ស្ថិរភាពពាណិជ្ជកម្មបរទេស"
2022-04-29 14:22:17cri
Share with:

កិច្ចប្រជុំជាប្រចាំនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបានធ្វើឡើងនាពេលថ្មីៗនេះបានសម្រេចចិត្តបង្កើនការគាំទ្របន្ថែមទៀតសម្រាប់ការបង្វិលសងពន្ធនាំចេញ និងជំរុញពាណិជ្ជកម្មបរទេសឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព។ នាពេលថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចចំនួន ១០ ដូចជារដ្ឋបាលជាតិពន្ធដាចិនជាដើម  បានរួមគ្នាដាក់ចេញ«សេចក្តីជូនដំណឹងស្តីពីការពង្រឹងបន្ថែមទៀតនូវការគាំទ្រការបង្វិលសងពន្ធនាំចេញ និងជំរុញពាណិជ្ជកម្មបរទេសឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព” ដែលនឹងដើរតួនាទីយ៉ាងសកម្មក្នុងការជួយសហគ្រាសឱ្យចេញផុតពីភាពលំបាក កែលម្អបរិយាកាសពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពាណិជ្ជកម្មបរទេសជាដើម។

«សេចក្តីជូនដំណឹង»នេះ រួមមានវិធានការចំនួន ១៥ លើវិស័យចំនួន ៣ ដោយផ្តោតសំខាន់លើការជួយដោះស្រាយបញ្ហាតាមរយៈការអនុវត្តគោលនយោបាយ ធ្វើឱ្យការបង្វិលសងពន្ធមានភាពងាយស្រួលនិងកែលម្អបរិយាកាសប្រកបអាជីវកម្ម ផ្តោតសំខាន់លើការកាត់បន្ថយបន្ទុករបស់សហគ្រាសនាំចេញ លើកកម្ពស់ប្រសិទ្ធភាពនៃលំហូរមូលធន និងការជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពាណិជ្ជកម្មបរទេស៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស