ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres ថ្លែងថា អង្គការសហប្រជាជាតិនឹងខិតខំស្វែងរកវិធានការដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈពេលដែលខ្លួនកំពុងជំរុញឱ្យមានការឈប់បាញ់ទាំងស្រុងរវាងអ៊ុយក្រែន និងរុស្ស៊ី។
2022-04-29 14:32:02cri
Share with:

លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានជួបសន្ទនាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Kyiv រដ្ឋធានីនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៨ ខែមេសា ។ភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួនដូចជាការជម្លៀសអ្នកក្រុង Mariupol ជាដើម។

លោក Guterres បានថ្លែងថា ខណៈពេលដែលជំរុញឱ្យមានការឈប់បាញ់ទាំងស្រុងរវាងអ៊ុយក្រែននិងរុស្ស៊ី អង្គការសហប្រជាជាតិក៏នឹងបន្តខិតខំប្រឹងប្រែងចាត់វិធានការជាក់ស្តែងដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយទុក្ខវេទនា ក្នុងនោះរួមទាំងការរក្សារបៀងមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ការសម្រេចបាននូវការឈប់បាញ់នៅតំបន់មួយចំនួន និងការផ្តល់ផ្លូវសុវត្ថិភាពសម្រាប់ជនស៊ីវិល និងការផ្គត់ផ្គង់សម្ភារៈ ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស