ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើសន្និសីទដើម្បីវិភាគនិងស្រាវជ្រាវស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន
2022-04-29 17:14:33cri
Share with:

ថ្ងៃទី២៩ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបាននបើកធ្វើសន្និសីទ  ដើម្បីវិភាគនិងស្រាវជ្រាវស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងពិគ្រោះពិភាក្សាអំពី«ផែនការអភិវឌ្ឍធនធានមនុស្សក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ » ។លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងសន្និសីទលើកនេះ។

សន្និសីទនេះបានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩និងវិបត្តិអ៊ុយក្រែនបានបណ្តាលឱ្យមានហានិភ័យនិងបញ្ហាប្រឈមកាន់តែច្រើនឡើងៗ ការធ្វើឱ្យបានល្អនូវការងារសេដ្ឋកិច្ច ការធានាយ៉ាងជាក់ស្តែងនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិនមានសារៈសំខាន់ណាស់ ។ ត្រូវទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងឱ្យបានល្អ ធ្វើឱ្យសេដ្ឋកិច្ចមានភាពនឹងនរ ធ្វើឱ្យការអភិវឌ្ឍមានសុវត្ថិភាព នេះគឺជាតម្រូវការជាក់ស្តែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

សន្និសីទបានលើកឡើងថា ការរៀបចំ«ផែនការអភិវឌ្ឍធនធានមនុស្សក្នុងអំឡុងពេលអនុវត្តផែនការអភវិឌ្ឍន៍ជាតិ៥ឆ្នាំទី១៤»គឺជាកិច្ចការដ៏សំខាន់មួយដែលចាត់ចែងដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ យើងគួរពង្រឹងការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនិស្តចិនក្នុងការងារធនធានមនុស្ស បង្កើតនិងពង្រឹងឋានៈជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍដែលដឹកនាំដោយធនធានមនុស្ស ព្រមទាំងបណ្តុះបណ្តាល នាំចូលនិងប្រើប្រាស់ធនធានមនុស្សឱ្យបានល្អដោយគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស